WHO ព្រមានថា វីរុសបំប្លែងខ្លួនថ្មី Omicron បង្ក​គ្រោះអាសន្ន​ខ្ពស់​នៅ​លើពិភពលោក

Chia sẻ
(VOVWORLD) - រុសបំប្លែងខ្លួន Omicron មានសមត្ថភាពគេចចេញពីប្រព័ន្ធភាពស៊ាំរបស់សរីរាងកាយ ហើយអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយតាមនោះអាចបណ្ដាលឲ្យបរិមាណករណីឆ្លងជំងឺបន្តកើនឡើង ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។
WHO ព្រមានថា វីរុសបំប្លែងខ្លួនថ្មី Omicron បង្ក​គ្រោះអាសន្ន​ខ្ពស់​នៅ​លើពិភពលោក - ảnh 1 វីរុសបំប្លែងខ្លួនថ្មី Omicron បង្កគ្រោះអាសន្នខ្ពស់នៅលើពិភពលោក (រូបថត៖ Reuters)

នាបច្ចុប្បន្ននេះ វីរុសបំប្លែងខ្លួនថ្មី Omicron ដែលបង្កជំងឺកូវីដ ១៩ បានឆ្លងរាលដាលនៅប្រទេសជាង ៦០ ដោយបង្កហានិភ័យខ្ពស់នៅលើពិភពលោកនៅពេលដែលមានភស្តុតាងមួយចំនួនបានសរឲ្យឃើញថា វីរុសបំប្លែងខ្លួនថ្មីនេះអាច  "គេចចេញ" ពីរបាំងអង្គទីករនៃវ៉ាក់សាំង ក្នុងបរិបទ ដែលក្រុមអ្នកជំនាញមិនទាន់មានទិន្នន័យគ្លីនិកអំពីផលប៉ពាល់នៃវីរុសនេះនៅឡើយ។

ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ១២ ធ្នូ ក្រុមអ្នកជំនាញខាងសុខាភិបាលនៃអង្គការ WTO បានអះអាងសារជាថ្មីម្ដងទៀតថា ហានិភ័យ ដែលពាក់ព័ន្ធនឹង វីរុសបំប្លែងខ្លួន Omicron គឺនៅតែខ្ពស់ដដែល។ ភ័ស្តុតាងបឋមដែលសរឲ្យឃើញថា វីរុសបំប្លែងខ្លួន Omicron មានសមត្ថភាពគេចចេញពីប្រព័ន្ធភាពស៊ាំរបស់សរីរាងកាយ ហើយអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយតាមនោះអាចបណ្ដាលឲ្យបរិមាណករណីឆ្លងជំងឺបន្តកើនឡើង ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ តាមការព្យាករណ៍បានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យនឹងកើនឡើង ដោយសារករណីឆ្លងជំងឺបានកើនឡើង ហើយធ្វើឲ្យប្រព័ន្ធសុខាភិបាលលើសចំណុះ បណ្ដាលឲ្យមានករណីស្លាប់កើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ