វីរុសបង្កជំងឺអ៊ុតស្វា ក្រោមមីក្រូទស្សន៍អេឡិចត្រូនិច។ (រូបថត៖ AFP/TTXVណ) |
ជាក់ស្តែង គិតត្រឹមថ្ងៃទី ៤ ខែតុលា មានករណីឆ្លងជំងឺអ៊ុតស្វាប្រមាណ ៦៨.៩០០ នាក់ ហើយករណីស្លាប់មានចំនួន ២៦ នាក់។ គិតត្រឹមថ្ងៃទី ៣ ខែតុលា សហរដ្ឋអាមេរិកមានករណីកើតជំងឺអ៊ុតស្វាច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានចំនួនជាង ២៦.០០០ នាក់ ។ CDC អាមេរិក បានបញ្ជាក់ថា នាពេលខាងមុខ ជំងឺនេះមិនអាចកម្ចាត់ចោលនៅអាមេរិកបានឡើយ ប៉ុន្តែឥឡូវនេះការឆ្លងរាលដាលកំពុងថយចុះជាបណ្តើរៗ ដោយសារកម្មវិធីចាក់វ៉ាក់សាំងត្រូវបានពង្រីក និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីវិធីការពារជំងឺនេះ៕