|
WHO ៖បរិមាណអ្នកជំងឺត្រូវស្លាប់ដោយវីរុស Ebola បានជាង១១ពាន់នាក់ |
(VOV)_ក្នុងរបាយការណ៍ដែលបានប្រកាសនាពេលថ្មីៗនេះ នាថ្ងៃទី៦ឧសភា
អង្គការសុខភាពពិភពលោក ( WHO ) បានអោយដឹងថា៖ បរិមាណមនុស្សត្រូវ
ស្លាប់ដោយវីរុស Ebola នាបច្ចុប្បន្នគឺជាង១១ពាន់នាក់។ តាម WHO ថា៖ ប្រទេស
Liberia ជាប្រទេសមានមនុស្សត្រូវស្លាប់ច្រើនបំផុត គឺ ជាង៤៧៦នាក់។ ប៉ុន្តែ ក៏
តាម WHOថា៖ស្ថានភាពទប់ទល់នឹងវីរុស Ebola នៅប្រទេសចំនួន៣ ដែលស្ថិនៅ
ក្នុងមណ្ឌលវីរុសគឺ Sierra Leone , Liberia និង Guinie ត្រូវបានកែលំអរជាច្រើន។
បរិមាណមនុស្សត្រូវឆ្លងវិរុស Ebola នៅ Sierra Leone , និង Guinie ត្រូវបានថយ
ចុះយ៉ាងខ្លាំង នៅប្រទេសនិមួយៗមានតែ៩ករណីប៉ុណ្ណោះត្រូវឆ្លងវីរុស Ebola ក្នុង
សប្ដាហ៍កន្លងទៅ។ និងនៅប្រទេស Liberia មិនរកឃើញករណីថ្មីណាមួយកើត
មានឡើងទេ៕