WHO​ ប្តេជ្ញារួមដំណើរជាមួយវៀតណាម ដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅត្រឹម​ឆ្នាំ២០៣០​

Chia sẻ
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) បានប្តេជ្ញាអមដំណើរជាមួយក្រសួង សាខា និងភាគីពាក់ព័ន្ធនៅវៀតណាម ឆ្ពោះទៅការលុបបំបាត់ករណីស្លាប់ដោយសារជំងឺឆ្កែឆ្កួតទាំងស្រុងនៅត្រឹមឆ្នាំ ២០៣០។
WHO​ ប្តេជ្ញារួមដំណើរជាមួយវៀតណាម ដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួតនៅត្រឹម​ឆ្នាំ២០៣០​ - ảnh 1ប្រជាជននាំឆ្កែរបស់ពួកខ្លួនទៅកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត។ រូបថត៖ PV/Vietnam+

ក្នុងឱកាសទិវាបង្ការជំងឺឆ្កែឆ្កួតពិភពលោក នាថ្ងៃទី ២៨ ខែកញ្ញា អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំនៅវៀតណាម អង្គការអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) និងមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានប្តេជ្ញារួមគ្នាអមដំណើរជាមួយក្រសួង សាខា និងភាគីពាក់ព័ន្ធនៅវៀតណាម ឆ្ពោះទៅការលុបបំបាត់ករណីស្លាប់ដោយសារជំងឺឆ្កែឆ្កួតទាំងស្រុងនៅត្រឹមឆ្នាំ ២០៣០។

បច្ចុប្បន្នវៀតណាមមានករណីស្លាប់ប្រហែល ៧០-១០០ នាក់ក្នុងមួយឆ្នាំដោយសារជំងឺឆ្កែឆ្កួត។ យោងតាមលោកស្រីវេជ្ជបណ្ឌិត Angela Pratt តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាមបានឲ្យដឹងថា វៀតណាមមានវឌ្ឍនភាពជាច្រើនក្នុងការបង្ការនិងព្យាបាលជំងឺឆ្កែឆ្កួតលើមនុស្ស ប៉ុន្តែត្រូវកំណត់គោលដៅជាអាទិភាពដើម្បីកំចាត់ជំងឺនេះទាំងស្រុងនៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ