WHO បើកកិច្ចប្រជុំនៃមហាសន្និបាតតាមរយៈប្រព័ន្ធវីដេអូ

Chia sẻ
(VOVWORLD) - កិច្ចប្រជុំនៃមហាសន្និបាតសុខភាពពិភពលោក  (WHA) ត្រូវបានកាត់បន្ថយពី ៣ សប្តាហ៍មកត្រឹមតែ ២ ថ្ងៃ ពោលគឺថ្ងៃទី ១៨ និង ថ្ងៃទី ១៩ ឧសភា ដើម្បីផ្តោតសំខាន់លើការពិភាក្សាអំពីស្ថានភាពនៃជំងឺរាតត្បាត Covid-19 និងវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល។

អង្គការសុខភាពពិភពលោក នាថ្ងៃទី ១៨ ខែឧសភា បានបើកកិច្ចប្រជុំនៃមហាសន្និបាតតាមរយៈប្រព័ន្ធវីដេអូជាលើកដំបូង ក្នុងបរិបទនៃភាពតានតឹងកាន់តែកើនឡើង រវាងរវាងសហរដ្ឋអាមេរិកនិងចិន ដែលអាចគំរាមកំហែងដល់សកម្មភាពដ៏ខ្លាំងក្លា និងចាំបាច់នានា ដើម្បីឆ្លើយតបនឹងវិបត្តិ Covid-19 ។

កិច្ចប្រជុំនៃមហាសន្និបាតសុខភាពពិភពលោក  (WHA) ត្រូវបានកាត់បន្ថយពី ៣ សប្តាហ៍មកត្រឹមតែ ២ ថ្ងៃ ពោលគឺថ្ងៃទី ១៨ និង ថ្ងៃទី ១៩ ឧសភា ដើម្បីផ្តោតសំខាន់លើការពិភាក្សាអំពីស្ថានភាពនៃជំងឺរាតត្បាត Covid-19 និងវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលផលដែរ៕

ប្រតិកម្មទៅវិញ