អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានចេញការព្រមានដូចពោលខាងលើនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ដែលត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេល ៦ ខែបន្ទាប់ពីការប្រកាសជំងឺកូវីដ ១៩ ជាស្ថានភាពសុខាភិបាលបន្ទាន់ក្នុងសហគមន៍។ លោក Tedros Adhanom Ghebreyesus ក៏បានអះអាងថាលទ្ធផលដំបូងនៃការសិក្សាសេរ៉ូមជាបឋម គឺកំពុងតែ«បង្កើតរូបភាពស្របគ្នាមួយ» អំពីការដែលមនុស្សស្ទើតែទាំងអស់នៅលើពិភពលោក នៅតែងាយឆ្លងជំងឺរាតត្បាតកូវីដ១៩ សូម្បីតែនៅក្នុងតំបន់ដែលធ្លាប់ឆ្លងកាត់នូវការផ្ទុះឡើងជំងឺឆ្លងនេះយ៉ាងធ្ងន់ធ្ងន់ក៏ដោយ ៕