|
WHO ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីជំងឺ Ebola (Image; VNA) |
(VOVworld) – នាថ្ងៃទី ៦ សីហា អង្គការសុខភិបាលអន្តរជាតិ (WHO) បានដំណើរការ កិច្ចប្រជុំជាបន្ទាន់សំដៅទប់ស្កាត់ការរីករាលដាលរបស់មេរោគ Ebola ដែលធ្វើឲ្យ
មនុស្សចំនួន ៨៩០ នាក់ត្រូវស្លាប់នៅតំបន់អាហ្វ្រិកខាងលិចតាំងពីខែ គុម្ភៈ ឆ្នាំ
២០១៤ ។ កិច្ចប្រជុំពោលខាងលើបានប្រព្រឹត្តទៅបន្ទាប់ពីធនាគារពិភពលោក
(WB) ទើបនឹង ប្រមូលចំនួនប្រាក់ ២០០ លានដុល្លាអាមេរិកដើម្បីជួយឧប្ថម្ភ Guinea
Liberia និង Sierra Leone ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ គោលដៅនៃ
កិច្ចប្រជុំលើកនេះ គឺសំដៅសម្រេចលើកកំពស់កំរិតគ្រោះថ្នាក់នៃជំងឺ Ebola ទៅ
ជា “គ្រោះអសាន្នដោយ មានទ្រង់ទ្រាយអន្តរជាតិ” ដែរឬទេ។ មុននោះ នាថ្ងៃទី
១ សីហា WHO ក៏បានចាប់ផ្តើមកម្មវិធីបង្ការីករាលដាលជំងឺ Ebola ដោតមាន
ចំនួនប្រាក់ ១០០ លាន ដុល្លាអាមេរិក។ ទន្ទឹមនឹងនោះ WHO នឹងបញ្ជូនអ្នក
ជំនាញការសុខាភិបាលរាប់រយនាក់ ទៅកាន់ប្រទេសផ្ទុះមេរោគ Ebola នៅ
តំបន់ភាគខាងលិចអាហ្វ្រិក ផងដែរ៕