វាស់សីតុណ្ហាភាពរាងកាយ ក្នុងទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង។ (រូបថត៖ AFP / TTXVN) |
អង្គការសុខភាពពិភពលោក (WHO) កំពុងបង្កើនការជួយឧបត្ថម្ភកម្ពុជា និងកូរ៉េខាងជើង ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។ ជាក់ស្ដែង នាថ្ងៃទី ៤ ខែសីហា នៅទីស្នាក់ការក្រសួងសុខាភិបាលកម្ពុជា តំណាង WHO ប្រចាំនៅកម្ពុជា លោកស្រី Li Ailan បានប្រគល់សំភារៈ បរិក្ខារពេទ្យប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត COVID-19 ជូនរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលកម្ពុជាដែលបានប្រកាសនាព្រឹកថ្ងៃទី ៤ ខែសីហានៅថ្ងៃទី ៣ ខែសីហាប្រទេសនេះបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១ នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីឆ្លងជំងឺសរុបឡើងដល់ ២៤១ នាក់។
ទន្ទឹមនឹងនេះ អង្គការ WHO ក៏បានឲ្យដឹងថា ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២០ WHO បានជួយឧបត្ថម្ភកូរ៉េខាងជើងទឹកប្រាក់ចំនួន ៩៤០ ពាន់ដុល្លារអាមេរិក ដើម្បី ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ផងដែរ៕