WHO កំណត់អាទិភាពចំនួន ៥​ ក្នុងឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២១ ខែធ្នូ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានផ្តល់ហេតុផលដើម្បីទន្ទឹងរង់ចាំដល់ឆ្នាំ ២០២៣ បន្ទាប់ពីរយៈពេលមួយឆ្នាំដែលពិភពលោកបានឆ្លងកាត់បញ្ហាប្រឈមផ្នែកសុខាភិបាលជាច្រើន។
WHO កំណត់អាទិភាពចំនួន ៥​ ក្នុងឆ្នាំ ២០២៣ - ảnh 1 អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ។ (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ស្វីស) អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ-១៩ កំពុងតែធ្លាក់ចុះ ក៏ដូចជាការរាតត្បាតនៃជំងឺអ៊ុតស្វានៅលើពិភពលោក និងនៅក្នុងប្រទេសអ៊ូហ្គង់ដាមិនរកឃើញករណីឆ្លងថ្មីជំងឺ Ebola ក្នុងរយៈពេល ៣ សប្តាហ៍កន្លងទៅ។ ហេតុដូច្នេះ លោកបានបង្ហាញក្តីសង្ឃឹមថា WHO អាចប្រកាសបញ្ចប់ស្ថានភាពអាសន្នចំពោះជំងឺរាតត្បាតខាងលើ ក្នុងឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានព្រមានថា ជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយទេ។

ប្រមុខ WHO ក៏បានកំណត់អាទិភាពចំនួន៥សម្រាប់អាជ្ញាធរសុខាភិបាលនៃបណ្តាប្រទេសក្នុងឆ្នាំ ២០២៣។ ពោលគឺ៖ ផ្តោតសំខាន់លើការលើកកម្ពស់សុខភាពនិងការការពារជំងឺ; ពង្រឹងការគ្របដណ្តប់សុខភាពសាធារណៈ ; ពង្រឹងការត្រៀមខ្លួននិងការឆ្លើយតបបន្ទាន់; ជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; បន្តធ្វើកំណែទម្រង់ WHO ៕

 

ប្រតិកម្មទៅវិញ