ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ថ្លែងក្នុងពិធី (រូបថត៖ Pham Huan) |
ក្នុងសម័យប្រជុំ ស្តីពី ជំរុញពាណិជ្ជកម្មបរិយាប័ន្ន ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចបើកចំហរជាង ២០០% បានចូលរួមជាមួយបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (FTA) ចំនួន ១៥ រួមទាំង FTA ជំនាន់ថ្មីដែលមានស្តង់ដារខ្ពស់លើការងារ និងបរិស្ថាន មេរៀនសំខាន់ដែលវៀតណាមបានក្រេបយក គឺមិនត្រូវ "លះបង់" វឌ្ឍនភាព យុត្តិធម៌សង្គម និង បរិស្ថានដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចឯកឯងទៀតសោត។ វៀតណាមបានបង្កើតយុទ្ធសាស្ត្រនាំចេញដល់ឆ្នាំ២០៣០ ដោយមានទស្សនៈថា ការអភិវឌ្ឍការនាំចេញត្រូវឈរលើភាពសុខដុមរវាងគោលដៅរយៈពេលខ្លី និងវែង រវាងឱកាសចូលរួមនិងទទួលបានផ្លែផ្ការបស់ប្រជាជន; ភ្ជាប់ពាណិជ្ជកម្មដោយស្មើភាពជាមួយការការពារបរិស្ថាន ជីវចម្រុះ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយទាញយកឱកាសប្រកបដោយប្រសិទ្ធភាព កាត់បន្ថយផលប៉ះពាល់បណ្តាលពីបញ្ហាប្រឈមក្នុងការអនុវត្តការប្តេជ្ញាចិត្តចំពោះសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដែលចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
លោក Mirek Dusek នាយកប្រតិបត្តិនៃ WEF បានវាយតម្លៃថា វៀតណាមគឺជាផ្នែកមួយដ៏សំខាន់នៃពាណិជ្ជកម្មពិភពលោក ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោកបានមានប្រសាសន៍ថា វៀតណាមមិនត្រឹមតែសម្រេចបានសមិទ្ធិផលដ៏ធំធេងក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបាននិងកំពុងរួមចំណែកជាវិជ្ជមានជាច្រើនក្នុងវិស័យការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្លាយជាគំរូសម្រាប់ប្រទេសជាច្រើនផងដែរ៕