វេទិកាសេដ្ឋកិច្ចពិភពលោកត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ ១៩ (ប្រភព៖ Medium) |
នាថ្ងៃទី ២៦ ខែសីហា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានសម្រេចចិត្តធ្វើការពន្យារពេលកិច្ចប្រជុំប្រចាំឆ្នាំ ២០២១ នៅទីក្រុងដាវ៉ូស នៃប្រទេសស្វីស ឆ្លងទៅដើមរដូវក្តៅ ឆ្នាំក្រោយមួយទៀត ដើម្បីធានាសុវត្ថិភាពក្នុងបវិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។
ការសម្រេចចិត្តនេះត្រូវបាននាំចេញ ដោយមិនងាយស្រួលឡើយ ព្រោះថា មេដឹកនាំពិភពលោកមានតម្រូវការរៀបចំគៅលដៅស្ដារសេដ្ឋកិច្ចឡើងវិញ និងរៀបចំ“ ការកែតម្រូវដ៏អស្ចារ្យ” សំដៅធ្វើកំណែទម្រង់សេដ្ឋកិច្ចពិភពលោកក្រោយពីកូវីដ ១៩ គឺមានសារៈសំខាន់ណាស់។ ទោះយ៉ាងណាក៏ដោយអ្នកជំនាញបានចាត់ទុកថា កិច្ចប្រជុំនេះមិនអាចប្រព្រឹត្តិទៅប្រកបដោយសុវត្ថិភាពក្នុងខែមករា ឆ្នាំ ២០២១ បានឡើយ៕