WEF ឆ្នាំ ២០២១ នឹងត្រូវប្រារព្ធធ្វើនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៦ ខែឧសភា ក្រោមប្រធានបទ“ស្តារសេដ្ឋកិច្ចសកលឡើងវិញ”

Chia sẻ
(VOVWORLD) - ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende កាលពីថ្ងៃទី ៧ ខែធ្នូ បានឲ្យដឹងថាកិច្ចប្រជុំប្រចាំឆ្នាំ WEF ឆ្នាំ ២០២១ នឹងត្រូវធ្វើឡើងនៅប្រទេសសិង្ហបុរីនៅខែឧសភាឆ្នាំក្រោយ ដោយហជំនួសឲ្យការរៀបចំជាប្រចាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
WEF ឆ្នាំ ២០២១ នឹងត្រូវប្រារព្ធធ្វើនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៦ ខែឧសភា ក្រោមប្រធានបទ“ស្តារសេដ្ឋកិច្ចសកលឡើងវិញ” - ảnh 1 ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende 

គណៈកម្មាធិការរៀបចំវេទិកា WEF បានឲ្យដឹងថាការផ្លាស់ប្តូរទីកន្លែងនេះគឺបានឆ្លុះបញ្ចាំងពីអាទិភាពរបស់វេទិកា ដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់តំណាងចូលរួម ក៏ដូចជាប្រទេសម្ចាស់ផ្ទះ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 ដែលកំពុងវិវត្តន៍ដ៏ស្មុគស្មាញនៅលើសកលលោក។

បន្ទាប់ពីបានពិចារណាយ៉ាងយកចិត្តទុកដាក់រួខមកហើយ គណៈកម្មការរៀបចំវេទិកាបានសំរេចចិត្តថា សឹង្ហបុរីគឺជាប្រទេសល្អបំផុតសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ នាពេលខាងមុខ។

គួរបញ្ជាក់ថាកិច្ចប្រជុំប្រចាំឆ្នាំ WEF ឆ្នាំ ២០២១ នឹងលើកយកប្រធានបទ“ស្តារសេដ្ឋកិច្ច ជាសកលឡើងវិញ” ដោយមានសារអំពាវនាវដល់បណ្តាប្រទេស អង្គការនិងសហគមន៍អន្តរជាតិរួមគ្នាកសាងមូលដ្ឋានគ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ច-សង្គមជាសកល ដើម្បីអនាគតប្រកបដោយចីរភាពនិងខ្លួនទីពឹងខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ