ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយតំណាងសហគ្រាសផ្តល់ហិរញ្ញប្បទានសម្រាប់វេទិកា WEF ASEAN 2018 (រូបថតៈ TTXVN) |
ថ្លែងមតិនៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានវាយតម្លៃខ្ពស់និងស្វាគមន៍ការចូលរួមចំណែកនិងរួមដំណើររបស់សហគ្រាសវៀតណាមនៅក្នុងការៀបចំ WEF ASEAN 2018 - ជាព្រឹត្តិការណ៍បរទេសពហុភាគីសំខាន់បំផុតក្នុងឆ្នាំ ២០១៨ ។ ដោយបានបញ្ជាក់ថា វេទិកា WEF ជាវេទិកាសម្រាប់បង្កើតគំនិតនិងដាក់ចេញទិសដៅគោលនយោបាយ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានលើកឡើងថា នេះគឺជាឱកាសល្អសម្រាប់សហគ្រាសវៀតណាមក្នុងការតភ្ជាប់និងចែករំលែកនូវគំនិតយោបល់របស់ខ្លួនជាមួយសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសឈានមុខគេនៅក្នុងពិភពលោក។
ជាពិសេសក្នុងក្របខ័ណ្ឌនៃវេទិកា WEF ASEAN 2018 លើកនេះ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) នឹងធ្វើជាអធិបតីសន្និសីទកំពូលពាណិជ្ជកម្មវៀតណាមក្រោមប្រធានបទ “វៀតណាម: ដៃគូគួរមានទំនុកចិត្ត - ការតភ្ជាប់គំនិតច្នៃប្រឌិត” ដោយមានការចូលរួមពីប្រតិភូជាង១.០០០នាក់ មកពី សហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនជាតិនិងអន្តរជាតិជាច្រើនផងដែរ៕