|
ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ចំនួន ២
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២០ មករា នៅទីក្រុងហាណូយ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ចំនួន ២ គឺ៖ “ការវាយតំលៃវិស័យ អនាម័យបរិស្ថាននគរក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” និង “ការវាយតំលៃសកម្មភាព គ្រប់គ្រងទឹកបញ្ចេញចោលនគរនៅវៀតណាម។ របាយការណ៍ “ការវាយតំលៃ
វិស័យអនាម័យបរិស្ថាននគរក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ប្រមូលផ្តុំស្រាវជ្រាវទៅលើ ការសាកល្បងដែលវៀតណាមកំពុងប្រឈមមុខដោយបំពុលបរិស្ថានក្នុងដំណើរ នគរបនីយកម្មយ៉ាងលឿន។ ក្នុងពេលនោះ របាយការណ៍ទី ២ បានបូកសរុប រាល់ ការស្រាវជ្រាវដ៏ជ្រាលជ្រៅអំពីបញ្ហាអនាម័យនគរក្នុងប្រទេសចំនួន ៣ នៅអាស៊ី-
ប៉ាស៊ីហ្វិក រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីននិងវៀតណាម។ របាយការណ៍នេះបាន ដាក់ចេញវិធានការសំរាប់អ្នកគ្រប់គ្រងអំពីគោលនយោបាយដែលប្រមូលផ្តុំទៅលើ
មនុស្ស ជំរុញវិធានការណ៍ខាងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ជាដើម៕