WB ជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងឥទ្ធិពលនៃការបំរ៉ែរបំរួលអាកាសធាតុ

Chia sẻ

(VOVworld) - នាព្រឹងថ្ងៃទី២៥ សីហា នៅទីស្ដីការ
ប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
បានទទួលជួបសន្ទនាជាមួយលោកស្រី Rachel Kyte
អនុប្រធានធនាគារពិភពលោក (WB) ដែលកំពុងមាន
ដំណើរទស្សនកិច្ចនៅវៀតណាមសំដៅស្វែងយល់និងជួយឧបត្ថម្ភវៀតណាមបន្ធូរស្រាលឥទ្ធិពលនៃការបំរ៉ែបំរួលអាកាសធាតុនៅដំបន់ទំនាបទន្លេ Cuu Long។

WB ជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងឥទ្ធិពលនៃការបំរ៉ែរបំរួលអាកាសធាតុ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនា
ជាមួយអនុប្រធានធនាគារពិភពលោកលោកស្រី Rachel Kyte (រូបថត៖TTXVN)

(VOVworld) - នាព្រឹងថ្ងៃទី២៥ សីហា នៅទីស្ដីការប្រធានរដ្ឋ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោកស្រី Rachel Kyte
អនុប្រធានធនាគារពិភពលោក (WB) ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត
ណាម​ សំដៅស្វែងយល់ និងជួយឧបត្ថម្ភវៀតណាមបន្ធូរស្រាលឥទ្ធិពលនៃការបំរ៉ែ
បំរួលអាកាសធាតុនៅដំបន់ទំនាបទន្លេ Cuu Long។លោក Truong Tan Sang បានថ្លែង
អំណរគុណដល់WB ដែលបានជួយឧបត្ថម្ភវៀតណាម ក្នុងការបន្ធូរស្រាលនិងស្រប
នឹងការអន្តរាយដោយរ៉ែបំរួលអាកាសធាតុ ក៏ដូចជាក្នុងការសម្រេចគោលដៅសហ
ស្សវត្សរ៍ជាច្រើនផងដែរ។លោក Truong Tan Sang បានឲ្យដឹងថា នាបច្ចុប្បន្នវៀត
ណាម កំពុងខិតខំប្រឹងប្រែងស្រាវជ្រាវបណ្ដាវិធានការដាំព្រៃឈើលិចទឹកដោយមាន
ទ្រង់ទ្រាយធំៗ ពង្រឹងនិងកសាងប្រព័ន្ធទំនប់ទប់ទឹកការពារដីគោក និងលើកកំពស់
ការយល់ដឹងរបស់ប្រជាជនអំពីបំរ៉ែបំរួលអាកាសធាតុ។តាមលោកថា ដើម្បីអនុវត្តរាល់
កិច្ចការសំខាន់នេះ ការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក គឺចាំបាច់ណាស់។លោក
ស្រី Rachel Kyte​ បានឯកភាពជាមួយបណ្ដាសំណើររបស់លោកប្រធានរដ្ឋវៀតណាម
និងអះអាងថា ធនាគាពិភពលោក នឹងជំរុញខ្លាំងសកម្មភាពដើម្បីជួយឧបត្ថម្ភវៀត
ណាមទប់ទល់នឹងឥទ្ធិពលរបស់ការបំរ៉ែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ