VTV អបអរសាទរខួបលើកទី ៥០ នៃការចាក់ផ្សាយកម្មវិធីទូរទស្សន៍លើកដំបូង

Chia sẻ
(VOVWORLD) - នាថ្ងៃទី៧ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៥០ នៃការចាក់ផ្សាយកម្មវិធីទូរទស្សន៍ដំបូង (៧ កញ្ញា ឆ្នាំ១៩៧០ - ៧ កញ្ញា ឆ្នាំ២០២០) និងសន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃទូរទស្សន៍ជាតិវៀតណាម (VTV) ក្នុងដំណាក់កាល ២០២០-២០២៥ ។ នាថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ១៩៧០ ការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍លើកដំបូងបានធ្វើឡើងនៅស្ទូឌីយោ (Studio) នៃវិទ្យុសម្លេងវៀតណាម។
VTV អបអរសាទរខួបលើកទី ៥០ នៃការចាក់ផ្សាយកម្មវិធីទូរទស្សន៍លើកដំបូង - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញ ប្រគល់មេដាយការងារថ្នាក់ទី ១ ដល់ទូរទស្សន៍វៀតណាម (រូបថត៖ TTXVN)

ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទូរទស្សន៍វៀតណាមគ្រាន់តែបញ្ឈប់ការចាក់ផ្សាយតែម្តងគត់នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកទៅលើទីក្រុងហាណូយ។ ចាប់តាំងពីរយៈពេល ២ ម៉ោងនៃការចាក់ផ្សាយដំបូង នាបច្ចុប្បន្ននេះទូរទស្សន៍វៀតណាមមានប៉ុស្តិ៍ផ្សាយចំនួន ៩ ដែលមានការចាក់ផ្សាយចំនួន ១២០.០០០ ម៉ោងក្នុងមួយឆ្នាំ រួមទាំងមានប៉ុស្តិ៍ទូរទស្សន៍រាប់រយទៀតផង។ អញ្ជើញថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖

«ខ្ញុំស្នើឲ្យថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍វៀតណាម បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចនយោបាយដែលបានប្រគល់ជូនឲ្យខ្លួន ព្រមទាំងសម្រេចបាននូវសមិទ្ធិផលដ៏ល្អប្រសើរជាច្រើនថែមទៀត។ ទន្ទឹមនឹងនេះដែរ ត្រូវរក្សាឲ្យបានរឹងមាំនូវតួនាទីឈានមុខគេក្នុងការងារផ្សព្វផ្សាយព័ត៌មាន ឃោសនា និងការតំរង់ទិសសាធារណៈមតិ ដើម្បីក្លាយទៅជាស្ថានីយ៍ទូរទស្សន៍សេវាជួរមុខក្នុងតំបន់ និងមានកិត្យានុភាពនៅលើពិភពលោក ក៏ដូចជារួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ - វៀតណាមសង្គមនិយម»។

ក្នុងឱកាសនេះ ជំនួសមុខថ្នាក់ដឹកនាំបក្សនិងរដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានប្រគល់មេដាយការងារថ្នាក់ទី ១ ដល់ទូរទស្សន៍វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ