|
VOV5 ប្រគល់អំណោយសំរាប់ប្រជាជនក្រីក្រនៅឃុំ Xin Cai ស្រុក Meo Vac ខេត្ត Ha Giang (Image: VOVWORLD) |
(VOVworld) – នារសៀលថ្ងៃទី ៩ មករា គណៈប្រតិភូកម្មាភិបាលអ្នកយកព័ត៌មាននៃកាណាល់ផ្សាយជាភាសាបរទេស (VOV5) វិទ្យុសម្លេងវៀតណាមបានទៅសាកសួសុខ ទុក្ខនិងប្រគល់អំណោយសំរាប់ប្រជាជនជាជនជាតិភាគតិចនៅឃុំ Xin Cai ស្រុក Meo
Vac ខេត្ត Ha Giang (ភាគខាជើងវៀតណាម)។ នេះគឺជាសកម្មក្នុងក្របខ័ណ្ឌកម្មវិធី “និទាឃរដូវកក់ក្តៅនៅតំបន់ព្រំដែន” ដែល VOV5 បានបំផុសក្នុងរយៈពេលប៉ុន្មានឆ្នាំ
កន្លងទៅ។ បណ្ដាអំណោយលើកនេះមានតំលៃជាង ១ រយលានដុង។ លោកស្រី
Doan Thi Trung នីយការកាណាល់ផ្សាយជាភាសាបរទេស VOV5 បានឲ្យដឹងថា៖
“យើងខ្ញុំឃើញថា៖ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល
នៅ ជួបការលំបាកជាច្រើន។ យើងខ្ញុំសង្ឃឹមថា៖ បណ្ដាអំណោយនេះនឹងនាំមកសំរាប់ប្រជាជនជាជនរួមជាតិភាតិចនៅទីនេះនូវរដូវចូលឆ្នាំឆ្នាំកក់ក្តៅថែមទៀត។ នាពេល
ខាងមុខ យើងខ្ញុំនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងការជួយឧបត្ថម្ភ ជនរួមជាតិភាគតិចនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល៕”