VOV ត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧

Chia sẻ
(VOVWORLD) -  នៅសល់៥ថ្ងៃទៀត ព្រឹត្តិការណ៍នយោបាយ ការទូត  សេដ្ឋកិច្ចធំបំផុតក្នុងឆ្នាំរបស់វៀតណាម -សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧នឹងប្រារព្វឡើងនៅទីក្រុងដាណាំង។ដោយមានតួនាទីជាស្ថានីយ៍ផ្សាយសម្លេងម្ចាស់ផ្ទះ 
VOV ត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ - ảnh 1VOV ត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ 

          នៅសល់៥ថ្ងៃទៀត ព្រឹត្តិការណ៍នយោបាយ ការទូត សេដ្ឋកិច្ចធំបំផុតក្នុងឆ្នាំរបស់វៀតណាម -សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧នឹងប្រារព្វឡើងនៅទីក្រុងដាណាំង។ដោយមានតួនាទីជាស្ថានីយ៍ផ្សាយសម្លេងម្ចាស់ផ្ទះ វិទ្យុសម្លេងវៀតណាម (VOV)នឹងផ្សាយជូនមិត្តអ្នកស្ដាប់នៅក្នុងនិងក្រៅប្រទេស នូវព័ត៌មានថ្មីៗនិងត្រឹមត្រូវបំផុតផង និងបង្កលក្ខណះងាយស្រួលបំផុតសំរាប់មិត្តរួមអាជីពក្នុងឱកាសនេះដែរ។

          អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអោយដឹងថា៖

          “ វិទ្យុ ទូរទស្សន៍ កាសែតអន់ឡាញកាសែតប្រពៃណីនៃវិទ្យុសម្លេងវៀតណាមសុទ្ធតែបានបង្កើតកម្មវិធីស្ដីអំពី APEC ២០១៧ និងគ្រប់សន្និសីទក្នុង APEC សុទ្ធតែបានវិទ្យុសម្លេងវៀតណាមផ្សាយគ្រប់គ្រាន់។ ដើម្បីត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC VOV បានចាត់តាំងអ្នកយកព័ត៌មាន អ្នកបច្ចេកទេសចំនួន៧៣នាក់ទៅដាណាំងដើម្បីជូនព័ត៌មានស្ដីអំពីព្រឹត្តិការណ៍នេះដែរ៕”

ប្រតិកម្មទៅវិញ