VinFast ប្រគល់រថយន្តអគ្គិសនី VF8 ដល់អតិថិជនអាមេរិកចាប់ពីថ្ងៃទី ១ ខែមីនា

Chia sẻ
(VOVWORLD) - រថយន្តអគ្គិសនី VinFast ដើមដំបូងទាំងនេះដែលបានប្រគល់ជូនអតិថិជន គឺស្ថិតក្នុងចំណោមរថយន្ត City Edition ចំនួន ៩៩៩ គ្រឿង ដែលត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនាខែធ្នូ ឆ្នាំ ២០២២។
VinFast ប្រគល់រថយន្តអគ្គិសនី VF8 ដល់អតិថិជនអាមេរិកចាប់ពីថ្ងៃទី ១ ខែមីនា - ảnh 1VinFast VF 8 នៅតាមផ្លូវអាមេរិក។ រូបថត៖ VinFast

នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ VinFast ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងម៉ូតូ អគ្គិសនី របស់វៀតណាម ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន Vingroup បានឲ្យដឹងថា ក្រុមហ៊ុននឹងប្រគល់រថយន្តអគ្គិសនី VF8 City Edition ដើមដំបូងទៅកាន់ទីផ្សារសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១ ខែមីនា។ រថយន្តអគ្គិសនី VinFast ដើមដំបូងទាំងនេះដែលបានប្រគល់ជូនអតិថិជន គឺស្ថិតក្នុងចំណោមរថយន្ត City Edition ចំនួន ៩៩៩ គ្រឿង ដែលត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនាខែធ្នូ ឆ្នាំ ២០២២។

បន្ទាប់ពីសហរដ្ឋអាមេរិក នៅឆ្នាំនេះ រថយន្ត VinFast ក៏ត្រូវបាន រំពឹងថានឹងដាក់លក់នៅប្រទេសកាណាដា បារាំង អាល្លឺម៉ង់ និងហូឡង់ផងដែរ៕

ប្រតិកម្មទៅវិញ