Viettel ដាក់ពង្រាយបណ្តាញ 5G ឯកជនពេញលេញដំបូងគេនៅប្រទេសឥណ្ឌា

Chia sẻ

(VOVWORLD) - ត្រូវបានដាក់ពង្រាយចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ក្រុមវិស្វកររបស់ Viettel មាន វត្តមានដោយផ្ទាល់នៅឥណ្ឌា ដើម្បីអនុវត្តន៍ការងារដំឡើង ដាក់ពង្រាយ និងប្រតិ បត្តិការសាកល្បង។ 

Viettel ដាក់ពង្រាយបណ្តាញ 5G ឯកជនពេញលេញដំបូងគេនៅប្រទេសឥណ្ឌា - ảnh 1QuadGen, Viettel High Tech និង Ai20X ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍបណ្ដាញ 5G នៅប្រទេសឥណ្ឌា។ (រូបថត៖ Viettel)
ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel (Viettel High Tech) និង ក្រុមហ៊ុន QuadGen Wireless Solutions (QuadGen) របស់ឥណ្ឌាទើបតែបានរៀបចំព្រឹត្តិការណ៍ ផ្ទេរប្រព័ន្ធ 5G ឯកជនដែល Viettel ស្រាវជ្រាវ ផលិត និងផ្គត់ផ្គង់ទៅឱ្យ QuadGen ត្រឹមតែ ៥ ខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវានៅក្នុងទីផ្សារឥណ្ឌា។
ត្រូវបានដាក់ពង្រាយចាប់ពីខែកក្កដា ឆ្នាំ ២០២៣ ក្រុមវិស្វកររបស់ Viettel មាន វត្តមានដោយផ្ទាល់នៅឥណ្ឌា ដើម្បីអនុវត្តន៍ការងារដំឡើង ដាក់ពង្រាយ និងប្រតិ បត្តិការសាកល្បង។ ដំណើរការបណ្តុះបណ្តាល និងផ្ទេរឲ្យវិស្វករ QuadGen បានប្រព្រឹត្តទៅក្នុងរយៈពេលជាង ១ ខែ។ បច្ចុប្បន្ននេះ ប្រព័ន្ធ 5G ឯកជន (5GP) បាន ដំណើរការប្រកបដោយស្ថិរភាព ឆ្លើយតបនឹងតម្រូវការយ៉ាងពេញលេញ។ យោងតាម ការវាយតម្លៃរបស់រដ្ឋាភិបាលឥណ្ឌា នៅឆ្នាំ ២០២៦ ចំនួនជីវ 5G របស់ឥណ្ឌាអាច សម្រេចបាន ៣៥០ លាន៕

ប្រតិកម្មទៅវិញ