(VOVworld)-ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទើបនឹងដាក់ឲ្យដំណើរការជើងហោះ
ហើរអន្តរជាតិហាណូយ (វៀតណាម)និងរៀមរាប (កម្ពុជា)នារសៀលថ្ងៃទី៣០មិនា។
នេះជាជើងហោះហើរថ្មី ដែលតភ្ជាប់ទីក្រុងទេសចរណ៍ល្បីឈ្មោះទាំង២ ឆ្លើយតប
ទៅនឹងតម្រូវការធ្វើដំណើរនិងទេសចរណ៍របស់ប្រជាជននិងភ្ញៀវគ្រប់រូប។ ជើង
ហោះហើរនេះចេញដំណើរពីទីក្រុងហាណូយនៅវេលាម៉ោង ១៦និង៥៥នាទីហើយ
ទៅដល់ទីក្រុងសៀមសៀបនៅវេលាម៉ោង ១៨និង៤០នាទី (តាមម៉ោងតំបន់)ជារៀង
រាល់ ថ្ងៃ។ ហើយផ្ទុយទៅវិញ ជើងហោះហើរនេះនឹងចេញពីទីក្រុងសៀមរាបនៅវេលា ម៉ោង១៩និង៣០នាទី និងមកដល់ទីក្រុងហាណូយនៅវេលាម៉ោង ២១និង១៥នាទី៕