|
ប្រធានាធិបតី Venezuela លោក Nicolas Maduro (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៦ មិនា ក្រសួងការបរទេស Venezuela បានចេញសេចក្តីប្រកាសអំពីការបណ្តេញឯកអគ្គរដ្ឋទូតរួមជាមួយកម្មាភិបាលការទូតចំនួន ៣
រូប? របស់ Panama ប្រចាំនៅរដ្ឋធានី Caracas។ កាយវិការពោលខាងលើត្រូវបាន
នាំចេញបន្ទាប់ពី ១ ថ្ងៃ រដ្ឋអំណាចរបស់ប្រធានាធិបតី Venezuela លោក Nicolas
Maduro សម្រេចកាត់ផ្តាចទំនាក់ទំនងខាងនយោបាយនិងការទូត ក៏ដូចជា ផ្អាក់ រាល់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយ Panama។ រដ្ឋាភិបាល Venezuela
បានលើកច្បាស់ថា៖ កម្មាភិបាលការទូតចំនួន ៤ រូបពោលខាងលើបានមាន
សន្ទរៈកថានិងសកម្មភាពដែលជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស
នេះ។ ប្រតិកម្មចំពោះកាយវិការនេះ អនុរដ្ឋមន្ត្រីការបរទេស Panama លោកស្រី
Mayra Arosemena បានទទួលស្គាល់ព័ត៌មានពោលខាងលើហើយអះអាងថា៖
រដ្ឋាភិបាល Panama សង្ឃឹមរក្សាទំនាក់ទំនងល្អប្រសើជាមួយ Venezuela ដោយ មិនអើពើដល់ភាពតានតឹងការទូតនាបច្ចុប្បន្នរវាងប្រទេសទាំង ២៕