VECOM ចែករំលែកថា នាពេលថ្មីៗនេះ អត្រានៃការបញ្ជាទិញត្រឡប់មកវិញបានកើនឡើងយ៉ាងខ្លាំង ដោយសារតែអ្នកទទួលត្រូវធ្វើចត្តាឡីស័ក ក៏ដូចជាវិធានការណ៍គ្រប់គ្រងមិនសមរម្យ (រូបភាព៖ PLO) |
សមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) ទើបបានដាក់សំណើរទៅនាយករដ្ឋមន្រ្តីស្តីពីការរក្សាសកម្មភាពពាណិជ្ជកម្មតាមអេឡិចត្រូនិក ជួយឧបត្ថម្ភការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងជួយឧបត្ថម្ភដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នោះហើយ VECOM ស្នើឱ្យចាត់តាំងគណៈកម្មការប្រជាជននៃមូលដ្ឋាន ជាពិសេសទីក្រុងហូជីមិញនិងទីក្រុងហាណូយ ដោយផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីជួយដល់អ្នកដឹកជញ្ជូនបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន តាមនោះ ជួយឱ្យទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកអាចបម្រើប្រជាជនកាន់តែល្អប្រសើរជាង។
យោងតាម VECOM ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញរបស់ជំងឺកូវីដ ១៩ ទីក្រុងហូជីមិញ រដ្ឋធានីហាណូយនិងតំបន់មួយចំនួនទៀត ត្រូវអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ការអនុវត្តល្អសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការគោរពតាមវិធានការនេះ។ VECOM ស្នើឲ្យលោកនាយករដ្ឋមន្រ្តីឱ្យពិចារណានិងអនុម័តលើសំណើរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មស្តីពីការអនុញ្ញាតឱ្យធ្វើចរាច រនៅក្រោមលក្ខខណ្ឌធម្មតានៃទំនិញដែលត្រូវការដឹកជញ្ជូន តាមលក្ខខណ្ឌធានាការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩៕