|
លោក Michael Greene នាយក USAID វៀតណាមនិងលោក Nguyen Van Quyet នាយក ខ្សែសង្វាក់ផ្គត់ផ្គង់ Coca-Cola បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ |
(VOVworld)-នាថ្ងៃទី១៩តុលា ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) និងក្រុម
ហ៊ុនចំកាត់ភេសជ្ជៈ Coca-Cola វៀតណាម បានចុះហត្ថលេខាលើអនុស្សរណយោគ
យល់គ្នាសំដៅបង្កើតទំនាក់ទំនងដៃគូដោយគោលដៅបង្កើនការប្រើប្រាស់ថាមពល
កកើតឡើងវិញនិងលើកកំពស់ប្រសិទ្ធិភាពថាមពលសម្រាប់ផ្នែកឧស្សាហកម្មនៅ
វៀតណាម។ លោក Michael Greene នាយក USAID វៀតណាមនិងលោក Nguyen
Van Quyet នាយក ខ្សែសង្វាក់ផ្គត់ផ្គង់ Coca-Cola បានចុះហត្ថលេខាលើអនុស្សរណៈ
នេះនៅការិយាល័យរបស់ USAID ដោយមានវត្តមានរបស់លោកស្រី Gloria Steele
នាយិការរងទទួលបន្ទុកតំបន់អាស៊ីរបស់ USAID ដែលលោកស្រីកំពុង បំពេញទស្សន
កិច្ចការងារនៅវៀតណាមធ្វើជាកសិណសាក្សី។ សកម្មភាពសហប្រតិបត្តិការដំបូង
រវាងភាគី ទាំងពីរគឺ USAID នឹងជួយឧបត្ថម្ភបច្ចេកទេសឲ្យ Coca-Cola វៀតណាមដំ
ឡើង ប្រព័ន្ធថ្មព្រះអាទិត្យលើដំបូលរោងចក្ររបស់ Coca-Cola នៅទីក្រុងហូជីមិញ
ដែល ឆ្លើយតបចំនួន២០%នៃតម្រូវការរបស់រោងចក្រនេះផងដែរ៕