UNICEF វាយតម្លៃថា វៀតណាមមានវឌ្ឍនភាពយ៉ាងធំធេងក្នុងការថែទាំ និងការពារកុមារ

Chia sẻ
(VOVWORLD) - យោងតាមព័ត៌មានពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាមបានឲ្យដឹងថា នាថ្ងៃទី ១៣ ខែវិច្ឆិកា នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅវៀតណាម។
UNICEF វាយតម្លៃថា វៀតណាមមានវឌ្ឍនភាពយ៉ាងធំធេងក្នុងការថែទាំ និងការពារកុមារ - ảnh 1រូបភាព៖ VOV

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Catherine Russell បានវាយតំលៃខ្ពស់ចំពោះវៀតណាមជាមួយសមិទ្ធិផលជាច្រើនក្នុងការការពារ និងថែទាំកុមារ។

នាយកប្រតិបត្តិអង្គការ UNICEF បានអះអាងថា អង្គការនេះនឹងបន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម និងដៃគូរបស់ខ្លួន ដើម្បីឲ្យកុមារទាំងអស់ ជាពិសេសជនងាយរងគ្រោះបំផុត ទទួលបានសេវាកម្មនិងជំនួយចាំបាច់។ លោកស្រីក៏បានលើកឡើងថា នៅវៀតណាម អង្គការ UNICEF បាននិងកំពុងជួយរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន និងជួយកំណែទម្រង់កម្មវិធីសិក្សា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជួយកុមារសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសមត្ថភាពបង្កើតដំណោះស្រាយ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាយកប្រតិបត្តិ UNICEF បានជួបប្រជុំ និងធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល និងរដ្ឋសភា; ថ្នាក់ដឹកនាំក្រសួងនិងសាខា ដើម្បីពិភាក្សាអំពីបញ្ហានានាទាក់ទងនឹងកិច្ចការពារ ថែទាំ និងអប់រំកុមារ; ហើយបានទស្សនាខេត្ត Gia Lai៕

 

ប្រតិកម្មទៅវិញ