កុមារនៅជំរុំជនភៀសខ្លួនក្នុងខេត្តអ៊ីដលីបប្រទេសស៊ីរី (ប្រភព៖ THX / TTXVN) |
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២០ ខែមេសា នាយក UNICEF ប្រចាំនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង លោក Ted Chaiban បានសង្កត់ធ្ងន់ថាកុមារនៅក្នុងតំបន់នេះត្រូវការជំនួយឧបត្ថម្ភច្រើនបំផុតនៅលើពិភពលោកដោយសារពួកគេកំពុងប្រឈមនឹងបញ្ហាជម្លោះនិងសង្គ្រាមជាច្រើន។
នាប្ចុប្បន្ន មានកុមារជិត ២៥ លាននាក់នៅទីនោះ កំពុងជួបការលំបាក ក្នុងនោះមានកុមារជាច្រើនកំពុងរស់នៅក្នុងតំបន់ជនភៀសខ្លួន ដោយសារជម្លោះប្រដាប់អាវុធនៅ អ៊ីរ៉ាក់ លីប៊ី ប៉ាឡេស្ទីន ស៊ូដង់ ស៊ីរី និងយេម៉ែនផងដែរ៕