UNICEF: ជំងឺរាតត្បាតកូវីដ ១៩ គំរាមកំហែងដល់កម្មវិធីចាក់វ៉ាក់សាំងនៅតំបន់ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែកញ្ញា មូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) បានព្រមានថា ជំងឺរាតត្បាតកូវីដ ១៩ កំពុងគំរាមកំហែងដល់បណ្តាកម្មវិធីចាក់វ៉ាក់សាំងជាប្រចាំសម្រាប់កុមារនៅហ្វីជី និងតំបន់ផ្សេងទៀតនៃមហាសមុទ្រប៉ាស៊ីហ្វិក។

UNICEF បានឲ្យដឹងថា អត្រាចាក់វ៉ាក់សាំងលើកុមារទំនងជាថយចុះនៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងបញ្តាលឡើងនូវការព្រួយបារម្ភនិងអស្ថិរភាពហើយការព្រួយបារម្ភនេះ អាចនាំឱ្យមានការកើនឡើងចំនួនកុមារងាយរងជំងឺនៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ប្រធានអង្គការ UNICEF ប្រចាំតំបន់ប៉ាស៊ីហ្វិកលោក Sheldon Yett បានលើកឡើងថា ការរអាក់រអួលនៃសេវាកម្មថែទាំសុខភាពក្នុងអំឡុងពេលជំងឺរាតត្បាត ១៩ អាចបណ្តាលឲ្យអត្រាមរណភាពកុមារ ខណៈពេលដែល ម្តាយមានការព្រួយបារម្ភអំពីជំងឺរាតត្បាតហើយមិនបាននាំកូនទៅចាក់វ៉ាក់សាំង។ មន្ត្រីរូបនោះបានឲ្យដឹងថែមទៀតថា UNCEF បានឃើញការថយចុះយ៉ាងខ្លាំងនៃចំនួនកុមារដែលបានចាក់វ៉ាក់សាំង ហើយការភ័យខ្លាចលើការឆ្លងកូវីដ ១៩ ធ្វើឱ្យម្តាយខ្លះ ស្ទាក់ស្ទើរក្នុងការនាំកូនទៅចាក់វ៉ាក់សាំង ហើយនេះជាបញ្ហាគួឲ្យព្រួយបារម្ភផងដែរ៕

ប្រតិកម្មទៅវិញ