UNHCR អំពាវនាវ​ឱ្យប្រទេសនានាបើកព្រំដែនសម្រាប់​ជនភៀសខ្លួនអាហ្វហ្គានីស្ថាន

Chia sẻ

(VOVWORLD) - យោងតាម UNHCR ប្រទេសទាំងអស់ដែលកំពុងទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានថ្មី ចាំបាច់ត្រូវបន្តបើកទ្វារព្រំដែនរបស់ខ្លួន សម្រាប់ប្រជាជនទាំងនេះ ពីព្រោះពួកគេត្រូវមានការគាំទ្រពីអន្តរជាតិ។

UNHCR អំពាវនាវ​ឱ្យប្រទេសនានាបើកព្រំដែនសម្រាប់​ជនភៀសខ្លួនអាហ្វហ្គានីស្ថាន - ảnh 1ជនភៀសខ្លួនអាហ្វហ្គានីស្ថាន (រូបថត៖ AFP/VNA)

នៅថ្ងៃទី១ ខែធ្នូ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)បានឲ្យដឹងថា ប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងព្យាយាមរត់ភៀសខ្លួនទៅក្រៅប្រទេសនឹងប្រឈមមុខនឹងហានិភ័យជាច្រើន ដោយសារតែស្ថានការណ៍នៅអាហ្វហ្គានីស្ថានកាន់តែអាក្រក់ទៅៗ ហើយបានអំពាវនាវឱ្យបណ្តាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានបើកព្រំដែនរបស់ខ្លួនសូម្បីតែចំពោះជនអាហ្វហ្គានីស្ថានដែលគ្មានឯកសារក៏ដោយ។

យោងតាម UNHCR ប្រទេសទាំងអស់ដែលកំពុងទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានថ្មី ចាំបាច់ត្រូវបន្តបើកទ្វារព្រំដែនរបស់ខ្លួន សម្រាប់ប្រជាជនទាំងនេះ ពីព្រោះពួកគេត្រូវមានការគាំទ្រពីអន្តរជាតិ៕

ប្រតិកម្មទៅវិញ