UNHCR រិះគន់ការដែលបណ្ដាប្រទេសអឺរ៉ុបបានបិទច្រកព្រំដែនជាមួយ ជនភៀសខ្លួនក្រីក្រ

Chia sẻ
(VOVWORLD) - ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi កាលពីថ្ងៃទី ៥ ខែតុលា បានរិះគន់បណ្ដាប្រទេស ដែលបានបិទច្រកព្រំដែនជាមួយ ជនភៀសខ្លួនក្រីក្រ ហើយចាត់ទុកថា ការបដិសេធមិនអនុញ្ញាតឱ្យជនចំណាកស្រុកឆ្លងចូល គឺជាមូលហេតុ ដែលបណ្ដាលឲ្យមានស្ថានភាពកកស្ទះនៅលើសមុទ្រនាបច្ចុប្បន្ន។
UNHCR រិះគន់ការដែលបណ្ដាប្រទេសអឺរ៉ុបបានបិទច្រកព្រំដែនជាមួយ ជនភៀសខ្លួនក្រីក្រ - ảnh 1 កងកំលាំងជួយសង្គ្រោះជនចំណាកស្រុកនៅឆ្នេរសមុទ្រលីប៊ី (រូបថត៖ AFP / VNA)

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ UNHCR នៅទីក្រុងហ្សឺណែវ (ស្វ៊ីស) លោក Filippo Grandi បានឲ្យដឹងថា ជនចំណាកស្រុក និងជន ភៀសខ្លួននៅលើពិភពលោក កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈដែលពួកគេកំពុងស្វែងរក ផ្លូវទៅកាន់កន្លែងដែលមានសុវត្ថិភាព និងឱកាស ហើយដំណោះស្រាយចំពោះបណ្ដាប្រទេសគោលដៅ របស់ជនចំណាកស្រុក គឺមិនអាចបិទច្រកព្រំដែនឡើយ។ លោកបានព្រមានអំពីគំនិតគ្រោះថ្នាក់ ដែលកើតចេញពីប្រទេសអ្នកមានមួយចំនួននៅលើពិភពលោក ដោយរុញច្រានបញ្ហាជនភៀសខ្លួនចេញពីព្រំដែនរបស់ខ្លួន គឺជាការរំលោភលើច្បាប់អន្តរជាតិ ក៏ដូចជាការបង្កើតទំលាប់ដែលគំរាមកំហែងដល់ជនភៀសខ្លួននៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ