ជនចំណាកស្រុកប្រមូលផ្តុំគ្នានៅព្រំដែនបេឡារុស្ស-ប៉ូឡូញ ក្នុងតំបន់ Grodno ប្រទេសបេឡារុស្ស កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១ (រូបថត៖ Reuters) |
នាថ្ងៃដដែល វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភអំពីការវិវត្តន៍នៅតាមព្រំដែនរវាងបេឡារុស្សនិងប៉ូឡូញ ដែលជនចំណាកស្រុកកំពុងព្យាយាមឆ្លង ដែនខុសច្បាប់ចូលក្នុងប្រទេស ប៉ូឡូញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងម៊ូស្គូបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយទីក្រុង Minsk លើបញ្ហានេះ ហើយបានអំពាវនាវឱ្យភាគីទាំងអស់ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។
មួយថ្ងៃមុននេះ អាជ្ញាធរប៉ូឡូញបានឲ្យដឹងថា ជនចំណាកស្រុករាប់ពាន់នាក់បានសម្រុកចូលជិតព្រំដែនបេឡារុស្ស ដើម្បីព្យាយាមចូលមកប្រទេសប៉ូឡូញ។ ទីក្រុង Warsaw បានចាត់ទុកថា រដ្ឋាភិបាលទីក្រុង Minsk បានអនុញ្ញាតឱ្យជនចំណាកស្រុកទាំងនេះ ផ្លាស់ទីដោយសេរីទៅកាន់ព្រំដែន ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ EU លើបេឡារុស្ស។
រីឯខ្លួនវិញ បេឡារុស្ស តែងតែបដិសេធការចោទប្រកាន់នេះ ដោយចាត់ទុកថា ប៉ូឡូញកំពុងព្យាយាមបង្កើនភាពតានតឹង៕