UNESCO រួមដំណើរជាមួយខេត្ត Thua Thien-Hue ក្នុងការអភិរក្ស និងពង្រីកតម្លៃ​បេតិកភណ្ឌវប្បធម៌ប្រពៃណី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ ខែកញ្ញា អគ្គនាយិកា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue ហើយមានជំនួបជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Phuong ។ 
UNESCO រួមដំណើរជាមួយខេត្ត Thua Thien-Hue ក្នុងការអភិរក្ស និងពង្រីកតម្លៃ​បេតិកភណ្ឌវប្បធម៌ប្រពៃណី - ảnh 1អគ្គនាយិកា អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue (រូបថត៖ VNA)

អញ្ជើញមកទស្សនាទីក្រុង Hue ជាលើកដំបូង លោកស្រី Audrey Azoulay បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលខេត្ត Thua Thien - Hue និងមជ្ឈមណ្ឌលអភិរក្ស មណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ដែលបានថែរក្សា ពង្រីករាល់តម្លៃបេតិកភណ្ឌរូបិយ និងអរូបិយដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាម។ ដោយសង្កត់ធ្ងន់ថា មណ្ឌលកេរ្កិ៍ដំណែលអតីតរាជធានី Hue គឺជាបេតិកភណ្ឌវប្បធម៌ពិភពលោកដើមដំបូងរបស់វៀតណាម ដែលបានលើកតម្កើង ក្រោយពេលចូលជាសមាជិក UNESCO មក លោកស្រី Audrey Azoulay បានអះអាងថា UNESCO នឹងរួមដំណើរជាមួយខេត្ត Thua Thien - Hue ក្នុងការថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណី។

ជាការឆ្លើយតប ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue លោក Nguyen Van Phuong បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ខេត្ត Thua Thien - Hue តែងតែកំណត់ថា ការកសាង និងអភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានគ្រឹះអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ Hue ជាមួយលក្ខណៈវប្បធម៌ បេតិកភណ្ឌ បរិស្ថានវិទ្យា ទេសភាព ស្និតស្នាលជាមួយបរិស្ថាន និងឆ្លាតវៃ។ លោក Nguyen Van Phuong មានគោលបំណងចង់ទទួលបានកិច្ចសហប្រតិបត្តិកាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពថែមទៀតពីភាគី UNESCO ក្នុងការងារអភិរក្ស និងថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌នៃតំបន់អតីតរាជធានីនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ