UNESCO បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ

Chia sẻ

(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម នឹងឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ហើយមានបំណងចង់ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។ 

UNESCO បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបធ្វើការជាមួយអគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay។ (រូបថត៖ UNESCO)
បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំង តបតាមការ អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងអឺរ៉ុបនិងការបរទេសបារាំងលោកស្រី Catherine Colonna នារសៀលថ្ងៃទី ៥ មិថុនា នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបធ្វើការជាមួយអគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay។
ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម នឹងឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ហើយមានបំណងចង់ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យលោកស្រីអគ្គនាយិកា និងអង្គការ យូណេស្កូ បន្តជួយឧបត្ថម្ភវៀតណាម; ជួយផ្ដល់ប្រឹក្សាគោលនយោបាយ ចែករំលែកបទ ពិសោធន៍សម្រាប់វៀតណាមក្នុងការស្តារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជួយពង្រឹង វិស័យអប់រំ ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយចីរភាព ការសម្រប ខ្លួននឹងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ ជាមូលដ្ឋាន ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ សមុទ្រ ការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។
រីឯខ្លួនវិញ លោកស្រី Audrey Azoulay បានអះអាងថា យូណេស្កូ នឹងបន្តជួយឧបត្ថម្ភវៀត ណាមលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងសារព័ត៌មាន-ទូរគមនាគមន៍ ក៏ដូចជាក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ និងការអភិវឌ្ឍប្រកបដោយចីរភាពនូវជីវមណ្ឌលបម្រុងនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ