UN អំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - នៅក្នុងសម័យបើកកិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិនិងប្រទេសសមាជិកជាច្រើនបានព្រមានថា ពិភពលោកកំពុងធ្វើសកម្មភាពយឺតពេក និងមានហានិភ័យនៃការមិនអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានកំណត់ក្នុងឆ្នាំ ២០១៥។
UN អំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1កិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ១៨ ខែកញ្ញា។ រូបថត៖ Xinhua/Li Rui

កិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) គឺជាសកម្មភាពគួរឱ្យកត់សម្គាល់ដំបូងគេ ដែលចាប់ផ្តើមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ (UNGA-៧៨) នៅទីក្រុងញូវយ៉ក។ សន្និសីទនេះបានផ្តោតការពិភាក្សាលើការត្រួតពិនិត្យវឌ្ឍនភាពអនុវត្តន៍ និងវាយតម្លៃសមត្ថភាពសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (យោងតាមផែនទីបង្ហាញផ្លូវ) ដែលបានកំណត់នៅឆ្នាំ ២០៣០។

UN អំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ រូបថត៖ Xinhua/Li Rui

នៅឆ្នាំ២០១៥ អង្គការសហប្រជាជាតិបានចេញផ្សាយបញ្ជីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១៧ ដោយកំណត់គោលដៅជាក់លាក់ចំនួន ១៦៩ ដូចជាការលប់បំបាត់ភាពក្រីក្រខ្លាំង ការពារបរិស្ថាន សមភាពយេនឌ័រ ការធានាអត្រាការងារនិងកំណើនខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសម័យបើកសន្និសីទ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា បច្ចុប្បន្ននេះ មានតែ ១៥% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះដែលកំពុងត្រូវបានអនុវត្តតាមទិសដៅត្រឹមត្រូវ ហើយគោលដៅជាច្រើនគឺនៅតែយឺតយ៉ាវ។

ប្រឈមមុខនឹងតថភាពនោះ លោក Guterres បានអំពាវនាវដល់ពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីរក្សាទុកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ “ជំនួសឱ្យការមិនទុកចោលនរណាម្នាក់នៅពីក្រោយ យើងមានហានិភ័យក្នុងការទុកចោលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅពីក្រោយ។ ដូច្នេះ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាមទារឱ្យមានផែនការសង្គ្រោះជាសកល”។

ប្រធាន UNGA-៧៨ លោក Dennis Francis បានឲ្យដឹងថា ប្រសិនបើយើងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់និងមានមហិច្ឆតានៅពេលនេះ ពិភពលោកនឹងនៅតែមានពេលវេលាដើម្បីជួយមនុស្ស ១២៤លាននាក់ឱ្យរួចផុតពីភាពក្រីក្រ និង ១១៣លាននាក់រួចផុតពីកង្វះអាហារូបត្ថម្ភ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០៕


ប្រតិកម្មទៅវិញ