UN ស្វែងរកដំណោះស្រាយដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - អង្គការសហប្រជាជាតិបានរៀបចំវេទិកានយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព (HLPF) ក្នុងរយៈពេល ៨ ថ្ងៃ ចាប់តាំងពីថ្ងៃទី ៥ ខែកក្កដា សំដៅកំណត់ដំណោះស្រាយដ៏ល្អប្រសើរដើម្បីស្តារឡើងវិញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDF) ។
UN ស្វែងរកដំណោះស្រាយដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1ប្រជាជនចែកចាយម្សៅមី ពីជំនួយសង្គ្រោះរបស់ WFP នៅ Debark ប្រទេសអេត្យូពី ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (រូបភាព៖ AFP/TTXVN)

បើតាមគម្រោង ប្រតិភូរាប់ពាន់នាក់ដែលចូលរួមវេទិកានេះ រួមមានប្រមុខរដ្ឋ រដ្ឋមន្រ្តីជាង១០០នាក់ ថ្នាក់ដឹកនាំនិងតំណាងនៃប្រព័ន្ធអង្គការសហប្រជាជាតិ សហគ្រាស និងសង្គមស៊ីវិល នឹងពិភាក្សាគ្នាដោយផ្ទាល់នូវវិធានការដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺរាតត្បាតដែលអូសបន្លាយ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងអតិផរណាជាសកល វិសមភាពកើនឡើង និងវិបត្តិពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយគ្នាអំពីសន្តិសុខស្បៀងអាហារ ការផ្គត់ផ្គង់ថាមពលនិងហិរញ្ញវត្ថុ។ បណ្តាប្រទេសជាសមាជិកនឹងពិភាក្សាអំពីសកម្មភាពដែលត្រូវការអនុវត្ត ដើម្បីធានាការពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

វេទិកាក៏បានពិចារណាលើគោលដៅនៃការអប់រំ សមភាពយេនឌ័រ ការអភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសាគរ សមុទ្រ និងធនធានសមុទ្រ ក៏ដូចជាគោលដៅនៃការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវាលខ្សាច់ ទប់ស្កាត់ការរិចរិលដី និងការពារការបាត់បង់ជីវៈចម្រុះផងដែរ៕

ប្រតិកម្មទៅវិញ