UN ព្រួយ​​បារម្ភអំ​​ពី​កង្វះខាតជំនួយ​​ស្បៀងអាហារ​សម្រាប់​ជនភៀសខ្លួន​អាហ្វ្រិក

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១៩ ខែមិថុនា កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានព្រមានថា ជនភៀសខ្លួនពីបណ្តាប្រទេសនៅអាហ្វ្រិកខាងកើត និងអាហ្វ្រិកខាងលិច មានហានិភ័យប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែកង្វះខាត់ប្រភពជំនួយ។
UN ព្រួយ​​បារម្ភអំ​​ពី​កង្វះខាតជំនួយ​​ស្បៀងអាហារ​សម្រាប់​ជនភៀសខ្លួន​អាហ្វ្រិក - ảnh 1មនុស្សកំពុងរង់ចាំដើម្បីទទួលជំនួយស្បៀងអាហារនៅជំរំជនភៀសខ្លួនក្នុងទីក្រុង Baidoa ប្រទេសសូម៉ាលី ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

WFP បានលើកច្បាស់ថា របបអាហារសម្រាប់ជនភៀសខ្លួនអាហ្រ្វិកខាងកើតប្រហែល៧៥% ដែលទទួលបានពីទីភ្នាក់ងារនេះ បានថយចុះរហូតដល់ ៥០% ដែលក្នុងនោះ ប្រទេសមួយចំនួនដូចជា អេត្យូពី កេនយ៉ា ស៊ូដង់ខាងត្បូង និងអ៊ូហ្គង់ដា ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេបំផុត។

នាយកប្រតិបត្តិ WFP លោក David Beasley បានឲ្យដឹងថា ទីភ្នាក់ងារនេះត្រូវបានបង្ខំឱ្យធ្វើការសម្រេចចិត្តដ៏លំបាក ក្នុងការកាត់បន្ថយរបបអាហារសម្រាប់ជនភៀសខ្លួននៅក្នុងតំបន់ទាំងនេះ ដោយសារធនធានបច្ចុប្បន្នមិនអាចបំពេញតាមតម្រូវការដែលកំពុងតែកើនឡើងនៅទូទាំងពិភពលោកបានឡើយ។ បរិមាណជំនួយស្បៀងអាហាររបស់ WFP ជួយដល់ជនចំណាកស្រុកនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួនដូចជា Burkina Faso, Cameroon, Chad, Mali, Mauritania និង Niger ក៏ថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ សកម្មភាពផ្តល់ជំនួយស្បៀងអាហារនៅប្រទេសអង់ហ្គោឡា ម៉ាឡាវី ម៉ូសំប៊ិក សាធារណរដ្ឋកុងហ្គោ តង់ហ្សានី និងហ្ស៊ីមបាវ៉េ កំពុងប្រឈមមុខនឹងហានិភ័យអាក់ខាន៕

 

ប្រតិកម្មទៅវិញ