UN ​បានគូសបញ្ជាក់ថា វៀតណាមត្រូវការទទួលបានអាទិភារពក្នុងការអនុវត្តរាល់កិច្ចសន្យានៅ COP-26

Chia sẻ
(VOVWORLD) - ដើម្បីជំរុញការសម្របសម្រួលរវាងអង្គការសហប្រជាជាតិ (អ.ស.ប) និងវៀតណាមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នាថ្ងៃទី ១៧ ខែមិនា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប)  បានជួបពិភាក្សាការងារជាមួយទីប្រឹក្សាពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសកម្មភាពអាកាសធាតុ ជំនួយការអគ្គលេខាធិការ លោក Selwin Charles Hart។
UN ​បានគូសបញ្ជាក់ថា វៀតណាមត្រូវការទទួលបានអាទិភារពក្នុងការអនុវត្តរាល់កិច្ចសន្យានៅ COP-26 - ảnh 1ឧបការីអគ្គលេខាធិការ UN លោក Selwin Charles Hart និងឯកអគ្គរដ្ឋទូត លោក Dang Hoang Giang។ (រូបថត៖ VOV)

ក្នុងជំនួបនេះ ជំនួយការអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌ អ.ស.ប ស្តីពីការប្រែប្រួលអាកាសធាតុ(COP-26) ដោយសង្កត់ធ្ងន់ថា អគ្គលេខាធិការ លោក Antonio Guterres តែងតែយកចិត្តទុកដាក់និងមានបំណងចង់ឲ្យ អ.ស.ប អាចជួយឧបត្ថម្ភវៀតណាម ក្នុងការអនុវត្តរាល់ការសន្យាទាំងនេះ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានធ្វើបច្ចុប្បន្នភាពអំពីការអនុវត្តការសន្យារបស់វៀតណាមនៅ COP-26 នាពេលកន្លងមក ក្នុងនោះការបង្កើតគណៈកម្មាធិការជាតិដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។ លោកឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា អង្គការសហប្រជាជាតិដោយមានសមត្ថភាពសម្របសម្រួល នឹងជួយវៀតណាមកៀងគរធនធានអន្តរជាតិនិងគាំទ្រការអនុវត្តរាល់ការសន្យាដែលបានលើកឡើងក្នុង COP-26។

លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា អ.ស.ប គួរតែមានវិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយមួយ ក្នុងការជួយឧបត្ថម្ភវៀតណាមបំពេញការសន្យារបស់ខ្លួននៅ COP-26 ហើយបានអះអាងថា លោកបានត្រៀមខ្លួនជាស្រេច ផ្ទៀងស្តាប់សំណើសហប្រតិបត្តិការពីអង្គការសហប្រជាជាតិ៕

 

ប្រតិកម្មទៅវិញ