ស្ត្រីនិងកុមារអាហ្វហ្គានីស្ថានធ្វើដំណើរតាមដងវិថីក្នុងទីក្រុងកាប៊ុល។ រូបថត៖ AFP/VNA |
លោកស្រី Sima Bahous នាយិការប្រតិបត្តិរបស់អង្គការសហប្រជាជាតិ បាននាំចេញសេចក្តីអំពាវនាវនេះ នៅទិវារំលឹកខួបពីរឆ្នាំដែលតាលីបង់ឡើងកាន់អំណាច់នៅប្រទេសអាហ្វហ្គានីស្ថាន (១៥ សីហា ២០២១- ១៥ សីហា ២០២៣)។ លោកស្រី Bahous បានឲ្យដឹងថា ក្រុមតាលីបង់បានចេញក្រឹត្យ សេចក្តីណែនាំ និងការរឹតបន្តឹងជាង ៥០ ដោយហេតុនេះបានរារាំងឱកាសនៃការអភិវឌ្ឍន៍របស់ស្ត្រីនិងកុមារី ដែលលោកស្រីបានចាត់ទុកថា ជាការរើសអើងយេនឌ័រដ៏ជ្រាលជ្រៅ។ មន្ត្រីអង្គការសហប្រជាជាតិបានអំពាវនាវឱ្យក្រុមតាលីបង់ពិចារណាឡើងវិញលើផលវិបាករបស់គោលនយោបាយនេះនាគ្រាបច្ចុប្បន្ននិងអនាគតរបស់អាហ្វហ្គានីស្ថាន។
នាថ្ងៃដដែលនោះ មន្ត្រីអង្គការសហប្រជាជាតិ និងដៃគូបានឯកភាពថា ចាំបាច់ត្រូវបន្តផ្តល់ជំនួយមនុស្សធម៌ និងបណ្តាក់ទុនក្នុងដំណោះស្រាយរយៈពេលវែងសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងបរិបទនៃការលំបាកខាងសេដ្ឋកិច្ចកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពរស់នៅក្នុងប្រទេសអាស៊ីភាគនិរតីនេះ៕