សម័យប្រជុំសភានៅទីក្រុង Damascus ប្រទេសស៊ីរី។ (រូបថត៖AFP/TTXVN) |
ដោយបានប្រព្រឹត្តិទៅចាប់តាំងពីខែតុលា ឆ្នាំ ២០២១ វង់ចរចាទី៦ ស្តីពីរដ្ឋធម្មនុញ្ញថ្មីរវាងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ជាមួយក្រុមប្រឆាំង និងអង្គការសង្គមនានាបានបញ្ចប់ដោយមិនឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។ ប៉ុន្តែ យោងតាមបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងបានកែសម្រួលគោលជំហររបស់ខ្លួន ដើម្បីស្វែងរកកិច្ចព្រមព្រៀងរួមគ្នានៅថ្ងៃចុងក្រោយនៃវង់ចរចាដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែមិនា ខាងមុខ។ លោក Pedersen បានសង្កត់ធ្ងន់ថា ការចរចាស្តីរដ្ឋធម្មនុញ្ញថ្មីក្នុងប្រទេសស៊ីរីចាំបាច់ត្រូវទទួលបានវឌ្ឍនភាព។ គណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីគួរតែធ្វើការដោយផ្អែកលើការកសាងទំនុកចិត្តនិងការជឿទុកចិត្តគ្នាទៅវិញទៅមក៕