UAE អំពាវនាវឲ្យមជ្ឈឹមបូព៌ាមួយគ្មានអាវុធនុយក្លេអ៊ែរ

Chia sẻ
(VOVworld) - អារ៉ាប់រួម (UAE) បានអំពាវនាវឲ្យសហ
គមន៍អន្តរជាតិអនុវត្តន៍សកម្មភាពចាំបាច់ដើម្បីឆ្ពោះ
ទៅតំបន់មជ្ឈឹមបូព៌ាមួយគ្មានអាវុធនុយក្លេអ៊ែរនិង
អាវុធប្រល័យលោក សំដៅនាំមកនូវស្ថិរភាពនិង
សន្តិសុខក្នុងតំបន់។
UAE អំពាវនាវឲ្យមជ្ឈឹមបូព៌ាមួយគ្មានអាវុធនុយក្លេអ៊ែរ - ảnh 1
ឯកអគ្គរដ្ឋទូត Lana Nusseibeh ជាតំណាងអចិន្ត្រៃរបស់អារ៉ាប់រួមប្រចាំនៅ អ.ស.ប
(រូបថត៖uaeinteract.com)

(VOVworld) - អារ៉ាប់រួម (UAE) បានអំពាវនាវឲ្យសហគមន៍អន្តរជាតិអនុវត្តន៍
សកម្មភាពចាំបាច់ដើម្បីឆ្ពោះទៅតំបន់មជ្ឈឹមបូព៌ាមួយគ្មានអាវុធនុយក្លេអ៊ែរនិងអាវុធ
ប្រល័យលោក សំដៅនាំមកនូវស្ថិរភាពនិងសន្តិសុខក្នុងតំបន់។ក្នុងបទសន្ទរកថា
ចំពោះមុខសម័យប្រជុំដំបូងរបស់គណៈកម្មការរំសាយយុទ្ធភ័ណ្ឌនិង សន្តិសុខអន្តរ
ជាតិនៅទីស្នាក់ការអ.ស.បនៅក្រុងញូវយ៉កប្រទេសអាមេរិកនោះ ឯកអគ្គរដ្ឋទូត
Lana Nusseibeh ជាតំណាងអចិន្ត្រៃរបស់អារ៉ាប់រួមប្រចាំនៅ អ.ស.ប បានលើក
ត្រដែតនូវតួនាទីនៃសន្ធិសញ្ញាមិនផ្សព្វផ្សាយអាវុធ នុយក្លេអ៊ែរ (NPT) មិនត្រឹមតែ
ចំពោះ UAE ប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់ មជ្ឈឹមបូព៌ានិងពិភពលោកទាំង
មូលទៀតផង។មន្ត្រីការទូត UAE រូបនេះក៏បាន អំពាវនាវឲ្យអ៊ីស្រាអ៊ែលចូលរួម
NPT ហើយឲ្យដឹងបន្ថែមទៀតថា អ៊ីស្រាអ៊ែលជា ប្រទេសតែមួយគត់ក្នុងតំបន់
មជ្ឈឹមបូព៌ាដែលមិនទាន់ចូលរួមសន្ធិសញ្ញានេះនៅឡើយ៕

ប្រតិកម្មទៅវិញ