(VOVworld) - នាថ្ងៃទី៥ វិច្ឆិកា នៅវិមាន Al Mushrif ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
អេមីរ៉ាតអារ៉ាប់រួម (UAE) លោក Pham Binh Dam បានជូនសារតាំងដល់អនុប្រធានា
ធិបតីនិងជានាយករដ្ឋមន្រ្តី UAE លោក Sheikh Mohmmed Bin Rashed Al Maktoum។
ថ្លែងមតិនៅពិធីនេះ លោក Pham Binh Dam បានអះអាងថា រដ្ឋាភិបាលវៀតណាម
ចាត់ទុក UAE ជាដៃគូសំខាន់នៅតំបន់មជ្ឈឹមបូព៌ា និងមានបំណងបង្កើនទំនាក់ទំនង
មិត្តភាព កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២ថែមទៀត។លោក
Pham Binh Dam បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល២១ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាង
ប្រទេសទាំង២បានមានការបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ប្រទេសទាំង២បាន
រៀបចំប្រកបដោយជោគជ័យសម័យប្រជុំលើកទី២របស់គណៈកម្មាធិការអន្តររដ្ឋា
ភិបាលនាខែមេសាឆ្នាំ២០១៤ និងសម័យប្រជុំលើកទី១ស្ដីអំពីការពិគ្រោះយោបល់
នយោបាយរវាងក្រសួងការបរទេសទាំង២នាខែឧសភា។
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅUAE លោក Pham Binh Dam និងអនុប្រធានាធិបតីនិង
ជានាយករដ្ឋមន្រ្តី UAE លោក Sheikh Mohmmed Bin Rashed Al Maktoum (រូបថត៖TTXVN) |
រីឯខ្លួនវិញ លោក Sheikh Mohmmed Bin Rashed Al Maktoum បានអះអាងថានឹងបន្ត
ជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើគ្រប់វិស័យ។ក្រោយពិធីជូនសាតាំង លោក
Pham Binh Dam បានមានជំនួបនប្រាស្រ័យ ជាមួយសហគមន៍វៀតណាមដែល
កំពុងរបស់នៅ ធ្វើការនៅ UAE៕