Travel+Leisure បានបោះឆ្នោតជ្រើសរើស Phu Quoc ជាគោល​ដៅមួយ​ក្នុង​ចំណោមគោល​ដៅទេសចរណ៍ដ៏ល្អបំផុតនៅលើពិភពលោក​ក្នុងឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - ទស្សនាវដ្ដីនេះបានធ្វើអត្ថាធិប្បាយថា៖ Phu Quoc គឺជាគោលដៅដ៏ទាក់ទាញ ជាមួយឆ្នេរសមុទ្រខ្សាច់ស ព្រៃឈើរខៀវស្រងាត់ រួមជាមួយទឹកជ្រោះ បឹងថ្ម និងរូងភ្នំ។ 
Travel+Leisure បានបោះឆ្នោតជ្រើសរើស Phu Quoc ជាគោល​ដៅមួយ​ក្នុង​ចំណោមគោល​ដៅទេសចរណ៍ដ៏ល្អបំផុតនៅលើពិភពលោក​ក្នុងឆ្នាំ ២០២៣ - ảnh 1ភ្ញៀវទេសចរណ៍នៅ Phu Quoc ។ ប្រភព៖ OCSEN Beach Bar & Club

នាពេលថ្មិៗនេះ ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីឈ្មោះ Travel + Leisure បានបោះឆ្នោតជ្រើសរើស Phu Quoc (ខេត្ត Kien Giang) ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតទាំង ២៣ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣។

ទស្សនាវដ្ដីនេះបានធ្វើអត្ថាធិប្បាយថា៖ Phu Quoc គឺជាគោលដៅដ៏ទាក់ទាញ ជាមួយឆ្នេរសមុទ្រខ្សាច់ស ព្រៃឈើរខៀវស្រងាត់ រួមជាមួយទឹកជ្រោះ បឹងថ្ម និងរូងភ្នំ។ ក្នុងឆ្នាំ ២០០៦ ឧទ្យានជាតិ Phu Quoc ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាមណ្ឌលផ្ទុកប៉ីអូហ្សែពិភពលោក នៅខេត្ត Kien Giang ។

ក្រៅពី Phu Quoc ក្នុងបញ្ជីគោលដៅល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ របស់ទស្សនាវដ្តី Travel + Leisure ក៏មានគោលដៅល្បីឈ្មោះផ្សេងជាមួយប្រព័ន្ធអេកូឡូស៊ីរហោស្ថាន និងម្ហូបអាហារសម្បូរបែបដូចជា៖ Alberta (កាណាដា) Alula (អារ៉ាប៊ីសាអូឌីត) និង Fukuaka (ជប៉ុន) ផងដែរ៕

ប្រតិកម្មទៅវិញ