Tehran ប្រកាសខ្លឹមសារក្នុងការចរចារជាបន្តជាមួយក្រុម P5+1

Chia sẻ
(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ អ្នកចរចារអ៊ីរ៉ង់ លោក
Hamid Beedinejad បានប្រកាសថា៖ បណ្ដាការចរចារនា
ពេលខាងមុខរវាង Tehran និងក្រុម P5+1 នឹងប្រមូលផ្តុំទៅលើ
ម៉ាស៊ីនចំរាញ់ទំនើបនិងនិងម៉ាស៊ីនរ៉ែអទ័រនុយក្លេអ៊ែរ Arak
ដែលកំពុងកសាង។ 
Tehran ប្រកាសខ្លឹមសារក្នុងការចរចារជាបន្តជាមួយក្រុម P5+1 - ảnh 1
ម៉ាស៊ីនរ៉ែអទ័រនុយក្លេអ៊ែរ Arak (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ អ្នកចរចារអ៊ីរ៉ង់ លោក Hamid Beedinejad បានប្រកាស
ថា៖ បណ្ដាការចរចារនាពេលខាងមុខរវាង Tehran និងក្រុម P5+1 នឹងប្រមូលផ្តុំទៅលើ
ម៉ាស៊ីនចំរាញ់ទំនើបនិងនិងម៉ាស៊ីនរ៉ែអទ័រនុយក្លេអ៊ែរ Arak ដែលកំពុងកសាង។ លោក
Hamid Beedinejad បានអះអាងថា៖ អ៊ីរ៉ង់នៅ រក្សាសិទ្ធិប្រើប្រាស់ម៉ាស៊ីនចំរាញ់សារធាតុ
នាបច្ចុប្បន្ន។ ប៉ុន្តែ លោក Hamid Beedinejad ក៏បានឲ្យដឹងថែមទៀតថា៖ អ៊ីរ៉ង់ត្រៀមខ្លួន
ជាស្រេច ពិនិត្យមើលបណ្ដាការផ្តើមគំនិតសំដៅបន្ធូស្រាលការព្រួយបារម្មណ៍របស់
លោក ខាងលិចអំពីការផលិតគ្រប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់នឹងចាប់ផ្តើមការចរចារអំពី
បញ្ហានុយក្លេអ៊ែរជាមួយក្រុម P5+1 ឡើងវិញ នាថ្ងៃទី ១៨ កុម្ភៈ ខាងមុខ នៅទីក្រុង
Vienne របស់ អ៊ូស្ត្រីស សំដៅទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យអំពីកម្មវិធីនុយ
ក្លេអ៊េររបស់ Tehran៕

ប្រតិកម្មទៅវិញ