Techfest Hai Phong ២០២៣៖ ណែនាំអំពីបច្ចេកវិទ្យា និងដំណោះស្រាយនវានុវត្តន៍ជិត ៥០០ ពីប្រទេសចំនួន ៦

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុង Hai Phong គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានប្រារព្ធពិធីបើកកម្មវិធី Techfest Hai Phong ២០២៣ ក្រោមប្រធានបទ “Hai Phong - ទីក្រុងនវានុវត្តន៍ - បង្កើនល្បឿន និងបញ្ចេញពន្លឺ”។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំនូវអ្នកគ្រប់គ្រង អ្នកជំនាញ និងធុរកិច្ចឈានមុខទាំងជាតិនិងអន្តរជាតិក្នុងវិស័យនវានុវត្តន៍។

Techfest Hai Phong ២០២៣៖ ណែនាំអំពីបច្ចេកវិទ្យា និងដំណោះស្រាយនវានុវត្តន៍ជិត ៥០០ ពីប្រទេសចំនួន ៦ - ảnh 1ថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថ្នាក់ដឹកនាំទីក្រុង និងគណៈប្រតិភូបានចុចប៊ូតុងបើកកម្មវិធី Techfest Hai Phong ២០២៣ (រូបថត៖ haiphong.gov.vn)

Techfest Hai Phong ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ខែកញ្ញា ដោយមានព្រឹត្តិការណ៍ សកម្មភាពមួយចំនួន ដូចជា៖ ការតភ្ជាប់រវាងអង្គភាពអាជីវកម្មច្នៃប្រឌិតវៀតណាម និងកូរ៉េខាងត្បូង; សិក្ខាសាលា “តភ្ជាប់រវាង Starup ជាមួយមូលនិធិ និងវិនិយោគិន”; សិក្ខាសាលា “តភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុង Hai Phong ជាមួយអន្តរជាតិ”; ប្រកាសអំពីសន្ទស្សន៍ ISO ១៨០៩១:២០២០ ដែលសាកពិសោធន៍នៅ Hai Phong...។ លើសពីនេះ កម្មវិធីនេះក៏បង្ហាញស្តង់ជាង ៥០ ដោយណែនាំផលិតផល OCOP និងផលិតផលប្រចាំតំបន់...។ លោក Hoang Minh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានឲ្យដឹងថា៖ “Techfest Hai Phong ២០២៣ ត្រូវបានរំពឹងថា នឹងជំរុញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល កសិកម្មស្វ័យ ប្រវត្តិកម្ម ទេសចរណ៍ និងម្ហូប; ការបង្កើតវេទិកាពាណិជ្ជកម្មតាមអ៊ីនធឺណិតថ្មី និងគំរូអាជីវកម្ម ដើម្បីគាំទ្រដល់ការចូលប្រើប្រាស់ទីផ្សារ បង្កើតលក្ខណៈលោតផ្លោះ ក្នុងការធ្វើពាណិជ្ជកម្មផលិតផលប្រចាំតំបន់របស់ទីក្រុង”។

ក្នុងក្របខ័ណ្ឌនៃ Techfest Hai Phong ២០២៣ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់នៃការប្រឡង “ស្វែងរកទេពកោសល្យចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅ Hai Phong ២០២៣” ។ មានរង្វាន់ចំនួន ១០  ក្នុងនោះ រង្វាន់លេខ ១បានទៅគម្រោងកម្មវិធី Kikai Factory៕

ប្រតិកម្មទៅវិញ