|
Seoul និងព្យុងយ៉ាងបានឯកភាពតាមគោលការណ៍ស្តារ សកម្មភាពរបស់មណ្ឌលឧស្សាហកម្មរួម Kaesong ឡើងវិញ។ (Image: VOV Online) |
(VOVworld) – តាមប្រភពព័ត៌មានពីក្រសួងសម្របសម្រួលកូរ៉េខាងត្បូងបានឲ្យដឹងថា៖
នាថ្ងៃទី ១០ កក្កដា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងកូរ៉េខាងត្បូងបាន
ចាប់ផ្តើមការចរចារថ្នាក់ឯកទេសលើកទី ២ នៅមណ្ឌលឧស្សា ហកម្មរួម Kaesong។ មុន
នោះ ក្នុងវង់ចរចារលើកទី ១ ដែលបានប្រព្រឹត្តទៅនាថ្ងៃ ទី ៧ កក្កដា កន្លងមក Seoul និងព្យុងយ៉ាងបានឯកភាពតាមគោលការណ៍ស្តារ សកម្មភាពរបស់មណ្ឌលឧស្សាហកម្ម
រួម Kaesong ឡើងវិញ។ ក្រៅពីនោះ ព្យុងយ៉ាងនឹងអនុញ្ញាត្តឲ្យបណ្ដាអាជីវករកូរ៉េខាងត្បូង
ទៅត្រួតពិនិត្យរោងចក្រ នានានៅតំបន់ Kaesong ដើម្បីដំណើការការងារជួសជុលសម្ភារៈ
និងធានា សន្តិសុខសំរាប់បុគ្គលិកនៃក្រុមហ៊ុនកូរ៉េខាងត្បូងចេញចូលមណ្ឌលនេះ ផងដែរ៕