PLO ព្រមានលែងទទួលស្គាល់រដ្ឋអ៊ីស្រាអែល

Chia sẻ
(VOVworld) – អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន
(PLO) លោក Saeb Erekat បានឲ្យដឹងថា៖ អង្គការនេះ
អាចលុបចោលការទទួលស្គាល់អ៊ីស្រាអែល ចំពោះមុខ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Oslo ឆ្នាំ ១៩៩៣ ដោយសារ
 រដ្ឋហ្ស៊ីប មិនអនុវត្តចប់ចុងចប់ដើមនូវកិច្ចព្រមព្រៀងនេះ។
PLO ព្រមានលែងទទួលស្គាល់រដ្ឋអ៊ីស្រាអែល - ảnh 1
PLO ព្រមានលែងទទួលស្គាល់រដ្ឋអ៊ីស្រាអែល (Image: VNA)


(VOVworld) – អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat
បានឲ្យដឹងថា៖ អង្គការនេះអាចលុបចោលការទទួលស្គាល់អ៊ីស្រាអែល ចំពោះមុខ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Oslo ឆ្នាំ ១៩៩៣ ដោយសារ រដ្ឋហ្ស៊ីប មិនអនុវត្តចប់
ចុងចប់ដើមនូវកិច្ចព្រមព្រៀងនេះ។ ក្នុងបទសម្ភាសលើកាសែត “al-Quds al-Arabi”
 ដែលបានចុះផ្សេយនាថ្ងៃទី ៥ វិច្ឆិកា លោក Erekat បានឲ្យ ដឹងថា៖ ការសម្រេចចិត្ត
ជាផ្លូវការនឹងត្រូវបានផ្តើមឡើងបន្ទាប់ពីប្រធានាធិបតី ប៉ាឡេស្ទីន (PA) លោក
Mahmoud Abbas បញ្ចប់ការពិគ្រោះយោបល់ជាមួយ បណ្ដាថ្នាក់ដឹកនាំអារ៉ាប់នាខែ
វិច្ឆិកានេះ។ ប្រធានាធិបទី Abbas គ្រោងនឹងធ្វើការ ចរចារជាមួយសមភាគីអេហ្ស៊ីប
លោក Abdel Fattah al-Sisi នៅអារ៉ាប់ប៊ីសាអូរ ឌីតនាថ្ងៃទី ៨ វិច្ឆិកាខាងមុខនិងចូល
រួមសម្ព័ន្ធសមាគមអារ៉ាប់នាសប្តាហ៍ខាង មុខ។ បណ្ដាកិច្ចប្រជុំមុននោះរបស់ក្រុម
ប្រឹក្សារជនជាតិប៉ាឡេស្ទីន (PNC) ក៏ដូចជា របស់គណៈកម្មាធិការគ្រប់គ្រង PLO
បានឡើងសម្លេងអំពាវនាវពិនិត្យ មើលឡើងវិញទំនាក់ទំនងសន្តិសុខនិងការពារ
ជាតិរបស់ PLO ជាមួយ អ៊ីស្រាអែល៕​

ប្រតិកម្មទៅវិញ