ភ្ញៀវទេសចរអ៊ូសបេគីស្ថាន ត្រូវបានទទួលស្វាគមន៍នៅ Phu Quoc (រូបថត៖ VTV) |
នេះជាក្រុមភ្ញៀវទេសចរអន្តរជាតិទីពីរមកវៀតណាម។ ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលធ្វើដំណើរទេសចរណ៍ អ្នកដំណើរទាំងអស់នេះត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់គ្រាន់ ឬមានវិញ្ញាបនបត្របញ្ជាក់ថា ជាសះស្បើយពីជំងឺ ហើយបានធ្វើតេស្ត អវិជ្ជមាន កូវីដ ១៩ ក្នុងរយៈពេល ៧២ ម៉ោង មុនពេលចេញដំណើរ។
បន្ទាប់ពីបានចុះចត អ្នកទេសចរ ត្រូវបានពិនិត្យសុខភាពតាមតម្រូវការរបស់រដ្ឋាភិបាលវៀតណាម។ បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរដែលមកពីអាស៊ីកណ្តាលនេះ នឹងឆ្លងបទពិសោធន៍រយៈពេល ៩ ថ្ងៃ ៨ យប់ យោងតាមគំរូទេសចរណ៍បិទជិតតាមបណ្តាប្រព័ន្ធទេសចរណ៍ធំៗ របស់ Vinpearl។
តាមការព្យាករណ៍ថា ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកាន់ខេត្ត Kien Giang នឹងបន្តកើនឡើងយ៉ាងខ្លាំង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំសកលនិងចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២។ ទន្ទឹមជាមួយគ្នានោះ ចាប់ពីដើម ខែវិច្ឆិកាដល់បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Kien Giang មានការកើនឡើង ពោលគឺ ជាង ៣១៧. ០០០ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ ១.៤០០ នាក់ ហើយភ្ញៀវទេសចរភាគច្រើនមកកាន់ Phu Quoc ផងដែរ៕