រូបថត៖ TTXVN |
នារសៀលថ្ងៃទី ៧ ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានសម្របសម្រួលជាមួយអគ្គនាយកទេសចរណ៍ រៀបចំកិច្ចប្រជុំតាមអ៊ិនធឺរណែតស្តីពីការផ្សព្វផ្សាយនិងដំណើរការបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់កោះ Phu Quoc ។ ការងារត្រៀមរៀបចំនិងផ្សព្វផ្សាយរូបភាពម៉ាកទេសចរណ៍ Phu Quoc – Kien Giang បានជួយបង្កើតទំនុកចិត្តក្នុង សហគមន៍អំពីការកសាងឡើងវិញនូវសកម្មភាពពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស ដោយសុខដុមរមនាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចទន្ទឹមនឹងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។យោងតាមលោកស្រី Quang Xuan Lua អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Kien Giang ថា ដើម្បីរៀបចំសម្រាប់ការអនុវត្តផែនការសាកល្បងដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិមកកាន់កោះ Phu Quoc នោះ យុទ្ធសាស្ត្រនៃការគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ កំពុងត្រូវបានពន្លឿនក្នុងមូលដ្ឋាន៖
“ខេត្តបានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី ១ ជូនដល់ប្រជាជនទាំងអស់នៅលើកោះ Phu Quoc ដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅ។ នៅចុងខែតុលានិងដើមខែវិច្ឆិកា ការចាក់វ៉ាក់សាំងដូសទី ២ ជូនប្រជាជននឹងត្រូវបានបញ្ចប់។ ទន្ទឹមជាមួយគ្នានោះ ខេត្តកំពុងជំរុញអំពីសមត្ថភាពវេជ្ជសាស្ត្រ ការត្រៀមធនធានមនុស្សនិងសម្ភារៈ រួមទាំងវិធានការសុវត្ថិភាពក្នុងការបង្ការជំងឺរាតត្បាត និងការដោះស្រាយឧប្បត្តិហេតុក្នុងតំបន់។ គម្រោងនេះ ត្រឹមថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២១ នឹងដំណើរការទទួលភ្ញៀវទេសចរ តាមផែនការដែលបានដាក់ចេញ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Quang Xuan Lua។
ភ្ញៀវទេសចរក្នុងយុទ្ធនាការបើកនៅ Phu Quoc លើកនេះគឺជាភ្ញៀវទេសចរអន្តរជាតិ មកពីទីផ្សារដែលមានសក្តានុពលមានសុវត្ថិភាពខ្ពស់ ទាក់ទងនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុបនិងមជ្ឈឹមបូព៌ាដូចជា៖ សហរដ្ឋអាមេរិកកូរ៉េខាងត្បូង ឥណ្ឌា ចិនតៃវ៉ាន់ (ចិន) ហុងកុង (ចិន) រុស្ស៊ី អ៊ីតាលី អូស្ត្រាលីជាដើម៕