រោងចក្រចម្រាញ់ប្រេងមួយនៅទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់។ (រូបថត៖ AFP/TTXVN) |
របាយការណ៍របស់ OPEC បានឲ្យដឹងថា ទិន្នផលរបស់ប្រទេសសមាជិក OPEC ទាំង ១៣ ក្នុងខែកក្កដា បានកើនឡើង ២១៦.០០០ បារែលក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងខែមុន លើងដល់បរិមាណសរុបចំនួន ២៨.៨៩៦ លានបារែលក្នុងមួយថ្ងៃ ដោយសារតែការកើនឡើងនៃប្រភពផ្គត់ផ្គង់នៅក្នុងប្រទេសសមាជិកចំនួន ៧ រួមមាន អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) គុយវ៉ែត ហ្គាបុង អេក្វាទ័រហ្គីណេ និងនីហ្សេរីយ៉ា។ ការផលិតប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតបានកត់ត្រាការកើនឡើងដ៏ធំបំផុតជាមួយនឹង ១៥៨.០០០ បារែលក្នុងមួយថ្ងៃ ឡើងដល់ ១០,៧១៤ លានបារែលក្នុងមួយថ្ងៃ ហើយបន្ទាប់មកគឺ UAE ជាមួយនឹងការកើនឡើង ៤៨.០០០ បារែលក្នុងមួយថ្ងៃ៕