Omicron នៅតែជាប្រភេទ​វីរុស​បំ​ប្លែង​ខ្លួន​ដ៏​ញឹកញាប់​​បំផុតនៅលើ​ពិភពលោក

Chia sẻ
(VOVWORLD) - គិតត្រឹមម៉ោង ៩ ព្រឹក ថ្ងៃទី ៥ ខែមីនា (ម៉ោងនៅ វៀតណាម) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៤៥,១ លាននាក់ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦ លាននាក់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត រហូតមកដល់ពេលនេះ អាមេរិកបានកត់ត្រាករណីឆ្លងជំងឺជិត ៨១ លាននាក់ និងករណីស្លាប់ចំនួជិត ៩៨៤ ពាន់នាក់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

យោងតាមរបាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅលើពិភពលោកបានថយចុះប្រហែល១៦% ក្នុងសប្តាហ៍ទៅមិញ ដែលបានគូសសញ្ញាពីការថយចុះអូសបន្លាយរយៈពេលមួយខែនៅក្នុងក្រាហ្វនៃចំនួនករណីឆ្លងកូវីដ-១៩ សកល។ របាយការណ៍របស់ WHO បានបង្ហាញថា ក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី ១ ខែមីនា ចំនួនករណីស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺកូវីដ-១៩ បានធ្លាក់ចុះ ១០% បន្តការធ្លាក់ចុះជាលើកដំបូងដែលបានកត់ត្រាកាលពីសប្តាហ៍មុន។

យោងតាមអង្គការសុខភាពពិភពលោក វីរុសបំប្លែងថ្មី Omicron នៅតែជាប្រភេទវីរុសបំប្លែងខ្លួនដ៏ញឹកញាប់បំផុតនៅលើពិភពលោក។ ទិន្នន័យស្ថិតិបានបង្ហាញថា មានរហូតដល់ ៩៩,៥% នៃករណីឆ្លងកូវីដ-១៩នាបច្ចុប្បន្ន គឺដោយសារតែវីរុសបំប្លែងខ្លួន Omicron ខណៈពេលដែលមានតែ ០,៣% ប៉ុណ្ណោះ ដែលឆ្លងវីរុសបំប្លែងខ្លួន Delta ។ យោងតាម WHO ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ពិភពលោកមិនមានការលេចចេញប្រភេទវីរុសបំប្លែងខ្លួនណាមួយដែលគួរឱ្យព្រួយបារម្ភទៀតទេ លើកលែងតែប្រភេទវីរុសមួយចំនួនដែលជ្រាបស្រាប់ រួមមាន Beta, Gamma, Lambda ឬ Mu ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះក៏បានទទួលស្គាល់ថា ប្រទេសជាច្រើននៅតែលំបាក់លំបិនដើម្បីដោះស្រាយបញ្ហាប្រឈមនៃការត្រួតពិនិត្យខ្សែសង្វាក់បញ្ជូន៕

ប្រតិកម្មទៅវិញ