Olympic Pyeongchang ២០១៨ ចាប់ផ្តើមជាផ្លូវការបណ្ដាការប្រកួត |
(VOVworld) – នាថ្ងៃទី ៨ កុម្ភៈ កីឡាករ Jang Hye-Ji និង Lee Ki-Jeong របស់កូរ៉េខាង ត្បូងបានចាប់ផ្តើមការប្រកួតនៅ Olympic រដូវរងារ Pyeongchang ២០១៨ ដោយវិញ្ញាសាប្រកួត Curling លើទឹកកក។ នេះគឺជាលើកដំបូងដែលវិញ្ញាសាកីឡានេះ ត្រូវបានបញ្ជូលក្នុងខ្លឹមសាប្រកួតក្នុងប្រវត្តិសាស្ត្រ Olympic។ ពិធីបើកជាផ្លូវការ Olympic រដូវរងារ Pyeongchang ២០១៨ នឹងប្រារព្ធឡើងនាយប់ថ្ងៃទី ៩ កុម្ភៈ ប៉ុន្តែ ចាប់ពីថ្ងៃទី ៨ កុម្ភៈ វិញ្ញាសាកីឡាមួយចំនួនបានចាប់ផ្តើមប្រកួតជាផ្លូវការ៕